Cambodia
New Details

Image
ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល រួមជាមួយប្រតិភូក្រសួងសុខាភិបាល បានអញ្ជើញទស្សនកិច្ចនៅវិទ្យាស្ថានប៉ាស្ទ័រ ក្រុងប៉ារីស (Institut Pasteur, Paris) សាធារណរដ្ឋបារាំង។
April 30, 2026

ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល រួមជាមួយប្រតិភូក្រសួងសុខាភិបាល បានអញ្ជើញទស្សនកិច្ចនៅវិទ្យាស្ថានប៉ាស្ទ័រ ក្រុងប៉ារីស (Institut Pasteur, Paris) សាធារណរដ្ឋបារាំង។ គណ:ប្រតិភូបានទទួលការស្វាគមន៍​ ដោយលោក​ អុីវ សាំងហ្សួរ (M. Yves Saint-Geours​) ប្រធានក្រុមប្រឹក្សាភិបាល លោកស្រីសាស្ត្រាចារ្យ យ៉ាសមីន បែលកេដ (Pr Yasmine BELKAID) អគ្គនាយិការ និង លោកស្រី អូដែត តូម៉េសគុយអាត់តូ (Mme Odette Tomescu-Hatto) ទទួលទំនាក់ទំនងអន្តរជាតិនៃវិទ្យាស្ថានប៉ាស្ទ័រទីក្រុងប៉ារីស​ រួមទាំងសហការី និងអ្នកស្រាវជ្រាវវិទ្យាសាស្ត្រ។

ជាកិច្ចចាប់ផ្តេីម​ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានសម្តែងអំណរគុណដល់លោកប្រធានក្រុមប្រឹក្សាភិបាល​ និងថ្នាក់ដឹកនាំវិទ្យាស្ថានប៉ាស្ទ័រដែលបានរៀបចំការទទួលស្វាគមន៍គណ:ប្រតិភូសុខាភិបាលយ៉ាងកក់ក្តៅ និងប្រកបដោយភាតរភាពយ៉ាងជ្រាលជ្រៅ។ ឯកឧត្តមសាស្រ្តាចារ្យ បានថ្លែងអំណរគុណវិទ្យាស្ថានប៉ាស្ទ័រប៉ារីសដែលបានខិតខំនិងកំពង់បន្តគាំទ្រវិស័យសុខាភិបាលកម្ពុជា​ តា​មរយ:វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា​ (Institut Pasteur du Cambodge) ដែលបាន និងកំពុងដើរតួនាទីយ៉ាងសំខាន់ចូលរួមជាមួយសុខាភិបាលកម្ពុជាទប់ស្កាត់ បង្ការ ស្រាវជ្រាវរួមគ្នាលេីផ្នែកជាច្រេីន​ ពិសេសលើកផ្នែកជំងឺឆ្លង ផ្នែកបណ្តុះបណ្តាលធនធានមនុស្ស​ គម្រោងសិក្សាស្រាវជ្រាវ​ និងទំនើបកម្មមន្ទីរពិសោធន៍កម្រិតស្តង់ដារសាកល។

ជាការឆ្លេីយតប​ លោកប្រធានក្រុមប្រឹក្សាភិបាលវិទ្យាស្ថានប៉ាស្ទ័រទីក្រុងប៉ារីស​ បានសម្តែងនូវការកោតសរសេីរ​ និងថ្លែងអំណរគុណឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី សហភាតរសុខាភិបាល​ ដែលតែងតែសហការគាំទ្រវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាលេីការងារនានាពិសេសការងារសិក្សាស្រាវជ្រាវ​ បណ្តុះបណ្តាល និងប្តេជ្ញាសហការគាំទ្រលេីកម្មវិធីសុខភាពតែមួយ (One Health) ដែលកម្ពុជាបាន និងកំពុងដើរតួជាប្រទេសគំរូ។

ទីក្រុងប៉ារីស​ នៃសាធារណរដ្ឋបារាំង រសៀលថ្ងៃពុធ ទី៨ ខែមេសា ឆ្នាំ២០២៦

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15

ព័ត៌មានថ្មីៗ

...


ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី «អ្នកដឹកនាំគ្រប់អង... Read More


...


ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក្នុងឱកាសទទួលជួប ន... Read More


...

17-12-2024
សន្និសីទអេពីដេមីសាស្រ្តប្រចាំឆ្នាំ និងពិធីប្រគល់វិ... Read More


...

17-12-2024
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកយកប្រធានបទ៖... Read More


...

17-12-2024
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី៖ “យើងមានក្តីប្រាថ្... Read More


...

17-12-2024
ជំនួបពិភាភ្សាស្វែងរកការគាំទ្រ និងឱកាសសហការក្នុងការ... Read More