Cambodia
ព័ត៌មានលំអិត

Image
«កិច្ចប្រជុំគណៈកម្មការដឹកនាំមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក ពិនិត្យអាទិភាព ប្រសិទ្ធភាព គុណភាព និងយន្តការការគាំទ្រ»
ថ្ងៃទី ០៩ ខែ សីហា ឆ្នាំ ២០២៥

រាជធានីភ្នំពេញ៖ ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥  លោកជំទាវសាស្ត្រាចារ្យ អ៊ឹម សិទ្ធិការ្យ  រដ្ឋលេខាធិការ ក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាល នៃមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការដឹកនាំ មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក ដើម្បីធ្វើបច្ចុប្បន្នភាព និងពិនិត្យអាទិភាព ប្រសិទ្ធភាព គុណភាព រួមយន្តការការគាំទ្រទាំងឡាយ។

លោកជំទាវសាស្ត្រាចារ្យ បានថ្លែងអំណរគុណដល់សមាជិកសមាជិកា និងថ្នាក់ដឹកនាំទាំងអស់ដែលបានខិតខំបំពេញការងារសម្រេចបានជាលទ្ធផលផ្លែផ្ការទាំងនៅមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក ទាំងកម្មវិធីជាតិ។ លោកជំទាវ ក៏បានចែករំលែកបទពិសោធន៏ដឹកនាំការងារ ដោយលើកពីយន្តការសំខាន់ៗ ដើម្បីពង្រឹងគុណភាពសេវា និងដោះស្រាយបញ្ហាប្រឈម អោយបានកាន់តែរឺងមាំ និងសំដៅគុណភាព ប្រសិទ្ធិភាពខ្ពស់ តាមរយៈកិច្ចការប្រជុំទៀងទាត់របស់គណៈកម្មការគ្លីនិក(clinical staff meeting) គណៈកម្មការពិគ្រោះ និងផ្តល់យោបល់(consultative medical committee) គណៈកម្មការថែទាំ(nursing care committee) ជាពិសេសការទទួលព័ត៌មានត្រឡប់ពីអតិថិជនតាមគ្រប់រូបភាព និងការប្រើប្រាស់ប្រកបដោយស្មារតីទទួលខុសត្រូវលើបណ្តាញទំនាក់ទំនងសង្គម ដើម្បីដោះស្រាយបញ្ហាបានទាន់ពេលវេលាលើចម្ងល់ទាំងឡាយពីសាធារណៈជន។ ចំពោះកិច្ចការងារគ្រប់គ្រងបុគ្គលិក ថ្នាក់ដឹកនាំ ជាពិសេសប្រធានផ្នែក និងនាយសាល ត្រូវខិតខំបន្តចែករំលែកចំណេះដឹង បទពសោធន៍ការងារដោយឥតសំចៃ ជាមួយការផ្តល់សេចក្តីស្រឡាញ់ ស្មោះត្រង់ សេចក្តីរាប់អាន ក្នុងបរិយាកាសរីករាយ ស្និទ្ធស្នាល និងវិជ្ជមាន ដល់គ្រប់ៗគ្នា រួមទាំងការខិតខំផ្តល់ចំណេះដឹង និងដឹកនាំនិសិត្សកម្មសិក្សាគ្រប់កម្រឹត ដែលគាត់មានភារកិច្ចរៀបចំបន្តវេន។

Image 1
Image 2
Image 3
Image 4
Image 5
Image 6