ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល អញ្ជើញចូលរួមក្នុងជំនួបពិភាក្សាការងារ និងអបអរសាទរក្នុងឱកាសចូលកាន់តំណែងថ្មី របស់លោកស្រី Yasmin Siddiqi នាយកធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំប្រទេសកម្ពុជា ដែលមានវត្តមានចូលរួមរបស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោកជំទាវ កិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងលោក Winfried F. Wicklein អគ្គនាយក នៃនាយកដ្ឋានអាស៊ីអាគ្នេយ៍ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ជាមួយវត្តមានចូលរួមពីសំណាក់ថ្នាក់ដឹកនាំរបស់ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំប្រទេសកម្ពុជា។
សូមជម្រាបជូនថា ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) គឺជាដៃគូសំខាន់ក្នុងការពង្រឹងវិស័យសុខាភិបាលនៅកម្ពុជា ដែលបានចូលរួមយ៉ាងសកម្ម ក្នុងការពង្រឹងសុវត្ថិភាពសុខាភិបាល គុណភាពសេវាមន្ទីរពិសោធន៍ និងសេវាសង្គ្រោះបន្ទាន់ ការការពារ និងគ្រប់គ្រងការចម្លងរោគ និងការបង្កើនប្រសិទ្ធភាពនៃប្រព័ន្ធបញ្ជូន រួមទាំងការបម្រើសេវាសុខភាពបឋម និងសុខាភិបាលឌីជីថល។ ក្រសួងសុខាភិបាល នឹងបន្តសហការយ៉ាងជិតស្និទ្ធជាមួយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដើម្បីលើកស្ទួយវិស័យសុខាភិបាល ស្របតាមគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល។
រាជធានីភ្នំពេញ៖ រសៀល ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥