Cambodia
ព័ត៌មានលំអិត

Image
កិច្ចប្រជុំប្រចាំត្រីមាស របស់ក្រុមការងារបញ្រ្ជាបយេនឌ័រ នៃក្រសួងសុខាភិបាល ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ
ថ្ងៃទី ២០ ខែ វិច្ឆិកា ឆ្នាំ ២០២៥

រាជធានីភ្នំពេញ៖ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកជំទាវវេជ្ជបណ្ឌិត ប៉ែន រិកស៊ី រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារបញ្រ្ជាបយេនឌ័រ នៃក្រសួងសុខាភិបាល បានអញ្ជើញចូលរួម កិច្ចប្រជុំប្រចាំត្រីមាស របស់ក្រុមការងារបញ្រ្ជាបយេនឌ័រ នៃមន្ទីរសុខាភិបាលរាជធានី ខេត្ត។

កិច្ចប្រជុំនេះ មានគោលបំណងពិនិត្យលទ្ធផល ការអនុវត្តការងារបញ្រ្ជាបយេនឌ័រនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិនៅត្រីមាសកន្លងមក និងពិភាក្សាអំពីផែនការបន្ទាប់លើការងារសមភាពយេនឌ័រ និងបរិយាប័ន្នសង្គម សម្រាប់ក្រុមការងារបញ្រ្ជាបយេនឌ័រថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

ក្នុងឱកាសនេះ លោកជំទាវវេជ្ជបណ្ឌិត បានរំលឹកបន្ថែមថា ការងារសមភាពយេនឌ័រ និងបរិយាប័នុ្នសង្គម ជាការងាររបស់ថ្នាក់ដឹកនាំគ្រប់អង្គភាពគ្រប់កម្រិត ក្នុងការចូលរួមអនុវត្តផែនការយុទ្ធសាស្រ្ត របស់ក្រសួងសុខាភិបាល ដើម្បីសម្រេចបានការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា។

លោកជំទាវបានផ្តល់អនុសាសន៍ឱ្យសិក្ខាកាមចូលរួមពិភាក្សាយ៉ាងសកម្មដើម្បីយល់ពីគោលគំនិត GESI និងអនុវត្តការបញ្ជូល GESI ក្នុងវិស័យសុខាភិបាល និងអាចធ្វើសមាហរណកម្ម GESI នៅក្នុងការងាររបស់ខ្លួន ក្នុងវិស័យសុខាភិបាល។

គួរបញ្ជាក់ផងដែរថា កិច្ចប្រជុំនេះ មានការចូលរួមផ្ទាល់ពីថ្នាក់ដឹកនាំនាយកដ្ឋានមន្ទីរពេទ្យជាតិ មជ្ឈមណ្ឌលជាតិ អង្គការដៃគូ និងក្រុមការងារពាក់ព័ន្ធសរុបចំនួន ៣៨រូប ក្នុងនោះស្រ្តី ២៦រូប និងក្រុមការងារបញ្រ្ជាបយេនឌ័ររាជធានី ខេត្ត ទូទាំងប្រទេសចូលរួមតាមប្រព័ន្ធ Zoom ចំនួន ៥៥រូប។

Image 1
Image 2
Image 3
Image 4