រាជធានីភ្នំពេញ៖ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមវេជ្ជបណ្ឌិត ពាស់ មូស្លីម អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល អញ្ជើញចូលរួមកិច្ចប្រជុំ ពិភាក្សាអំពីវិធានការ ចូលរួមទប់ស្កាត់ និងប្រយុទ្ធប្រឆាំងផលិតផលថ្នាំជក់ខុសច្បាប់ និងក្លែងក្លាយក្រោមអធិបតីភាព ឯកឧត្ដម នៅ លក្ខណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម (គ.ប.ផ.ក.)។
កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណង ប្រមូលធាតុចូលបន្ថែម ពីសមាជិកអង្គប្រជុំ ក្នុងការដាក់វិធានការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងផលិតផលថ្នាំជក់ខុសច្បាប់ និងក្លែងក្លាយ។
សូមបញ្ជាក់ថា កិច្ចពិភាក្សានេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាអនុប្រធាន សមាជិកគ.ប.ផ.ក. មកពីក្រសួង ស្ថាប័នពាក់ព័ន្ធ។