Cambodia
ព័ត៌មានលំអិត

Image
រដ្ឋមន្រ្តីសុខាភិបាល៖«សេវាសុខាភិបាល បានអភិវឌ្ឍន៍ទៅមុខ ដោយសារអង្គភាពសុខាភិបាល តែងតែផ្សារភ្ជាប់គោលការណ៍ដឹកនាំទៅនឹងការអនុវត្តជាក់ស្តែង»

ថ្ងៃទី ០២ ខែ មិថុនា ឆ្នាំ ២០២៦

ថ្ងៃអង្គារ២រោច ខែ ជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៦ ចាប់ពីម៉ោង ២:០០នាទីរសៀល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានដឹកនាំវគ្គភាពអ្នកដឹកនាំ និងនវានុវត្តន៍ ដែលមានមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រមក្រោមឱវាទក្រសួងសុខាភិបាល ចូលរួមតាមប្រព័ន្ធវីដេអូ សន្និសីទ(Zoom) សរុបចំនួន ៣១១៥ នាក់។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តីបានពាំនាំយកនូវការកោតសរសើរនិងមតិផ្តាំផ្ញើរពីថ្នាក់ដឹកនាំកំពូល នៃរាជរដ្ឋាភិបាលកម្ពុជា ជូនដល់មន្រ្តីសុខាភិបាលទាំងអស់ ដែលបានរួបរួមគ្នាធ្វើឱ្យប្រសើរឡើងនូវសេវាសុខាភិបាល។ ជាការឆ្លើយតបទៅនឹងការលើកទឹកចិត្តពីថ្នាក់ដឹកនាំរដ្ឋាភិបាល មន្រ្តីសុខាភិបាលបានប្តេជ្ញាចិត្តរក្សាឱ្យបាន នូវកិត្តយសនេះដោយពង្រឹងការអនុវត្តការងារប្រកបដោយក្រមសីលធម៌ និងភាពមានវិជ្ជាជីវៈ ក្នុងចក្ខុវិស័យលើកតម្កើងភាពថ្លៃថ្នូររបស់វិជ្ជាជីវៈសុខាភិបាល។

ក្នុងវគ្គនេះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកយក ២ចំនុច ទាក់ទងនឹងកម្រិតអន្តរាគមន៍សម្រាប់រៀបចំការងារ (organizational interventions) ដែលមានទាំងទិដ្ឋភាពខាងក្រៅ (សំដៅដល់ការរៀបចំផ្តល់សេវាដែលមានគុណភាព និង មានលក្ខណៈងាយស្រួលសម្រាប់អ្នកមកទទួលសេវាគ្រប់គ្នា) និងទិដ្ឋភាពខាងក្នុង (ដែលជាការងាររបស់អង្គភាពសុខាភិបាលដើម្បីចាត់ចែងការងារឱ្យកាន់តែបានរហ័យនិងមានសាកសិទ្ធភាព មានគណនេយ្យភាព និងមាននិយាមបច្ចេកទេសច្បាស់លាស់)។

ជាកិច្ចបន្ត ក្រុមការងារមន្ទីរពេទ្យបង្អែកខេត្តឧត្តមានជ័យ បានធ្វើបទបង្ហាញពីចក្ខុវិស័យក្នុងការឈានឆ្ពោះការទទួលបានការទទួលស្គាល់គុណភាពសេវា នៅមន្ទីរពេទ្យបង្អែកខេត្ត។ បទបង្ហាញបានឆ្លុះបញ្ចាំងពីការប្រើប្រាស់ភាពជាអ្នកដឹកនាំ ក្នុងមន្ទីរពេទ្យតាមរយៈការកំណត់ចក្ខុវិស័យ គោលដៅ បេសកកម្ម គុណតម្លៃសម្រាប់មន្ទីរពេទ្យ បុគ្គលិក និងការរៀបចំគម្រោងផ្សេងៗ ដើម្បីមន្ទីរពេទ្យឆ្ពោះទៅរកការទទួលស្គាល់គុណភាពសេវានាពេលខាងមុខ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17
Image 18
Image 19

រូបភាព Gallery
1 / 1
Gallery image