Cambodia
ព័ត៌មានលំអិត

Image
ប្រតិភូក្រសួងសុខាភិបាល ទស្សនាការតាំងពិពណ៌សមិទ្ធិផល និងនវានុវត្តន៍របស់ WHO របស់អង្គការសុខភាពពិភពលោកប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច

ថ្ងៃទី ១៩ ខែ តុលា ឆ្នាំ ២០២៦

ទីក្រុងម៉ានីល ប្រទេសហ្វីលីពីន៖ នាព្រឹកថ្ងៃចន្ទ ៨កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងគណៈប្រតិភូសុខាភិបាល បានអញ្ជើញទស្សនាការតាំងពិពណ៌​របស់អង្គការសុខភាពពិភពលោក (WHO) ប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិចក្រោមប្រធានបទ "Weaving the Future of Health" ដែលការតាំងពិពណ៌នេះ​ ត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយ និងពង្រឹងកិច្ចសហការលើវិស័យសុខាភិបាលក្នុងតំបន់ និងសាកល។

ក្នុងនោះដែរ​ ពិពណ៌នេះ​បានផ្តោត​លើប្រធានបទ​សុខាភិបាល ចំនួន ៤ចម្បង ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមសុខភាពសាធារណៈ រួមមាន៖ ១) នវានុវត្តន៍ឌីជីថល (Digital Innovation)៖ ការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) និងកម្មវិធីភូមិសាស្ត្រ ដើម្បីពង្រឹងប្រព័ន្ធសុខភាពសាធារណៈ ២) ការចាក់វ៉ាក់សាំង (Immunization)៖ ការការពារសុខភាពពេញមួយជីវិត ៣) គំនិតផ្តួចផ្តើមសុខភាពតែមួយ "One Health"៖ ការភ្ជាប់សុខភាពមនុស្ស សត្វ និងប្រព័ន្ធអេកូឡូស៊ីចូលគ្នា និង​ ៤) ការពង្រឹងប្រព័ន្ធសុខាភិបាល (Health Systems Strengthening)៖ ការបំប្លែងទិន្នន័យទៅជាសកម្មភាព ដើម្បីការថែទាំដែលមានសុវត្ថិភាពជាងមុន៕

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15

រូបភាព Gallery
1 / 1
Gallery image