ទីក្រុងហ្សឺណែវ ប្រទេសស្វីស,ថ្ងៃទី១៧ ឧសភា ២០២៦៖ ឯកឧត្តមសាស្ត្រាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាលកម្ពុជា ចូលរួមកិច្ចប្រជុំបណ្តាញប្រទេសនិយាយភាសាបារាំង លើកទី២៨ (28ème Rencontres Francophones de La Santé)។
ប្រធានបទនៃឆ្នាំនេះគឺ៖ “ការច្នៃប្រឌិតសុខាភិបាលពិភពលោក៖ របទថ្មីនៃសុខភាព - Innovation Mondiale : Les nouvelles cartes de la santé”
ក្នុងឱកាសនៃការជួបជុំលើកទី២៨នេះ រដ្ឋមន្ត្រីសុខាភិបាល អ្នកដឹកនាំសុខាភិបាលផ្នែកឧស្សាហកម្មឱសថ និងអ្នកស្រាវជ្រាវលើរបកគំហើញថ្មីៗ បានប្រមូលផ្តុំគ្នា ដើម្បីពិភាក្សាអំពីបញ្ហា និងឱកាសនៃការរៀបចំសុខភាពអនាគត។ ព្រឹត្តិការណ៍នេះបង្ហាញពីគំនិតនៃការច្នៃប្រឌិតថ្មី ការសហការពហុភាគីអន្តរជាតិ និងការប្តេជ្ញារបស់សហគ្រាសឱសថ បច្ចេកវិទ្យាថ្មីៗក្នុងការបម្រើអ្នកជំងឺ។