រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃចន្ទ ទី១៨ ខែឧសភា ឆ្នាំ២០២៦ លោកជំទាវវេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជានាយកគម្រោងអាហារូបត្ថម្ភនៅកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំ ស្ដីពីការគាំទ្របេសកកម្មការអនុវត្តគម្រោងអាហារូបត្ថម្ភនៅកម្ពុជាលើកទី១០ នៅទីស្ដីការក្រសួងសុខាភិបាល។
កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងពិនិត្យ និងពិភាក្សាលើប្រធានដូចជា៖
(១)ការវាយតម្លៃសមិទ្ធិផលរួម នៃគោលបំណងអភិវឌ្ឍន៍គម្រោង (PDO) និងពិនិត្យលទ្ធផលធៀបនឹងគោលដៅ ដែលបានកំណត់ក្នុងក្របខណ្ឌលទ្ធផលគម្រោង និងសូចនាករនានា
(២)ឆ្លុះបញ្ចាំង និងពិភាក្សាទៅលើភាពពាក់ព័ន្ធ លទ្ធផលសំខាន់ៗរបស់គម្រោង បញ្ហាប្រឈមក្នុងការអនុវត្ត និងនិរន្តរភាពនៃអន្តរាគមន៍ក្រោយគម្រោងបិទបញ្ចប់
(៣)ពិភាក្សា និងឯកភាពលើតម្រូវការផ្សេងៗ រួមទាំងរបាយការណ៍បច្ចេកទេស របាយការណ៍ហិរញ្ញវត្ថុ កិច្ចការសវនកម្ម ការបែងចែកទ្រព្យសម្បត្តិ និងសកម្មភាពទូទាត់ដែលនៅសល់មុនកាលបរិច្ឆេទបិទ (ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ 2026)។
សូមជម្រាបជូនថាកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម នី គឹមសាន អនុប្រធាន គ.ជ.អ.ប និងជានាយកគម្រោងអាហារូបត្ថម្ភនៅកម្ពុជា ឯកឧត្តម ជិន វិសាល អគ្គលេខាធិការ និងជាប្រធានគ្រប់គ្រងហិរញ្ញវត្ថុគម្រោង លោកស្រី CHIHO SUZIKI តំណាងធនាគាពិភពលោក លោកស្រី Malissa តំណាងក្រុមការងារបេសកកម្មមកពីហ្វីលីពីន GFF DFAT តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងទីភ្នាក់ងារជាតិបញ្ជាក់ចំណាយ និងលោក លោកស្រីដែលជាថ្នាក់ដឹកនាំ ប្រធាន និងមន្ត្រីនៃអង្គភាពអនុវត្តរបស់ក្រសួងសុខាភិបាល និង គ.ជ.អ.ប សរុបចំនួន ៤៥រូប។