Cambodia
ព័ត៌មានលំអិត

Image
វគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពីការផ្ដល់ប្រឹក្សាជាមូលដ្ឋានសម្រាប់ការពន្យល់លទ្ធផលតេស្ត អេច ភី វី
ថ្ងៃទី ២០ ខែ ឧសភា ឆ្នាំ ២០២៦

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃចន្ទ ទី១៨ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមសាស្ត្រាចារ្យរង ហេង សុទ្ធី អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកវគ្គបណ្តុះ​​បណ្តាលគ្រូបង្គោល ស្តីពីការផ្ដល់ប្រឹក្សាជាមូលដ្ឋានសម្រាប់ការពន្យល់លទ្ធផលតេស្ត អេច ភី វី នៅសណ្ឋាគារកាំបូឌីយ៉ាណា។

វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងក្នុងគោលបំណងរួម ដើម្បីលើកកម្ពស់ការពិនិត្យរកវីរុស HPV និងការថែទាំដំណាក់កាលមុនមហារីកដែលផ្តោតលើអ្នកជំងឺ តាមរយៈការពង្រឹងសមត្ថភាពបុគ្គលិកសុខាភិបាល នៅសហគមន៍​ និងតាមមូលដ្ឋានសុខាភិបាល ក្នុងការគាំទ្រផ្នែកចិត្តសាស្ត្រមូលដ្ឋាន ការប្រឹក្សាយោបល់ប្រកបដោយប្រសិទ្ធភាព ព្រមទាំងគាំទ្រសម្រាប់ការតាមដាន និងការថែទាំជាប់ជាបន្ត​ នៅក្នុងប្រព័ន្ធបង្ការជំងឺមហារីកមាត់ស្បូន។
កម្មវិធីបណ្តុះបណ្តាលនេះមាន ៧ម៉ូឌុល ផ្តោតលើការគាំទ្រផ្នែកចិត្តសាស្ត្រជាមូលដ្ឋាន ការផ្តល់ប្រឹក្សា និងការផ្សាភ្ជាប់ជាមួយប្រព័ន្ធក្នុងការថែទាំអ្នកផ្ទុកវីរុស​ HPV។
 
សូមជម្រាបជូនថាវគ្គបណ្តុះបណ្តាលនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សាស្ត្រាចារ្យ ជាគ្រូបង្គោលថ្នាក់ជាតិ មន្ត្រីមកពីនាយកដ្ឋានការពារសុខភាព ដែលមានការគាំទ្រថវិកាដោយអង្គការសុខភាពពិភពលោក និងបណ្តុះបណ្តាលជំនាញបច្ចេកទេសដោយ អង្គការ Jhpiego សរុបចំនួន ៣៥រូប។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17
Image 18