Cambodia
ព័ត៌មានលំអិត

Image
ការអនុវត្តនីតិវិធី នៃការវាយតម្លៃបេក្ខភាពជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ឆ្នាំ២០២៥ ដំណាក់កាលពិនិត្យវាយតម្លៃសម្រេចចុងក្រោយ។
ថ្ងៃទី ២១ ខែ ឧសភា ឆ្នាំ ២០២៦

រាជធានីភ្នំពេញ៖ ថ្ងៃចន្ទទី១៨ និងថ្ងៃអង្គារទី១៩ ខែឧសភា ឆ្នាំ២០២៦ឯកឧត្តមវេជ្ជបណ្ឌិត ស៊ិក ប៊ុណ្ណា រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកវេជ្ជបណ្ឌិត ភុំ សំសុង សមាជិកគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ(គ.វ.ជ) និងក្រុមការងារ បានអញ្ជើញចូលរួមកិច្ចកម្មវិធីការវាយតម្លៃបេក្ខភាពជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ឆ្នាំ២០២៥ ដំណាក់កាលពិនិត្យវាយតម្លៃសម្រេចចុងក្រោយ នៅសាលាភូមិន្ទរដ្ឋបាល ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធាន គ.វ.ជ។

ការវាយតម្លៃបេក្ខភាពជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ឆ្នាំ២០២៥ ដើម្បីអនុវត្តនីតិវិធីនៃការពិនិត្យ វាយតម្លៃសម្រេចចុងក្រោយ ចំពោះបេក្ខភាពជ័យលាភីក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ដែលបានទទួលពិន្ទុលំដាប់ខ្ពស់ជាងគេចំនួន៥ (Top 5) តាមអង្គភាពគោលដៅនីមួយៗ រួមមាន អនុវិទ្យាល័យចំនួន៥ សាលាបឋមសិក្សាចំនួន៥ និងមណ្ឌលសុខភាពចំនួន៥។

កម្មវិធីពិនិត្យវាយតម្លៃ ចាប់ផ្តើមនៅម៉ោង៨:០០នាទីព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ បានពិនិត្យវាយតម្លៃលើ អនុវិទ្យាល័យចំនួន៥ និងសាលាបឋមសិក្សាចំនួន៣ និងនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ ចាប់ពីម៉ោង៨:០០នាទីព្រឹកតទៅ បានពិនិត្យវាយតម្លៃលើសាលាបឋមសិក្សា ចំនួន ២បន្ថែមទៀត និងមណ្ឌលសុខភាពចំនួន៥។ លទ្ធផលនៃការពិនិត្យវាយតម្លៃចុងក្រោយលើ បេក្ខភាពជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំនិងវិស័យសុខាភិបាលឆ្នាំ២០២៥ ចំនួន១៥ អង្គភាពនេះ នឹងត្រូវប្រកាសនាពេលក្រោយ។

កម្មវិធីមានការចូលរួមពីឯកឧត្តម លោកជំទាវ អនុប្រធាន សមាជិក សមាជិកនៃ គ.វ.ជ រួមទាំងសមាជិកនៃគណៈកម្មការបច្ចេកទេសអន្តរក្រសួង និងមន្ត្រីជំនាញជាច្រើនរូបទៀត។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7