Cambodia
ព័ត៌មានលំអិត

Image
កិច្ចប្រជុំ អំពីការពិនិត្យ​ បង្ការ និងទប់ស្កាត់ នូវការនាំចូល នៃជំងឺអេបូឡា (Ebola) តាមរយៈប្រព័ន្ធនិម្មិត (Zoom)
ថ្ងៃទី ២១ ខែ ឧសភា ឆ្នាំ ២០២៦

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ទី២០ ខែឧសភា ឆ្នាំ២០២៦ លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការទទួលបន្ទុកការងារជំងឺឆ្លង នៃក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំ អំពីការ​ពង្រឹង​ និង​ពិនិត្យ​លេីការ​បង្ការ និងទប់ស្កាត់ នូវការនាំចូលជាយថាហេតុ​ នៃជំងឺអេបូឡា (Ebola) តាមរយៈប្រព័ន្ធនិម្មិត (Zoom) ។

គោលបំណង នៃកិច្ចប្រជុំ ដើម្បីពិភាក្សាទៅលើការពង្រឹង​យន្តការ​ បង្ការ និងទប់ស្កាត់ ការឆ្លងចូល នៃជំងឺអេបូឡា (Ebola) ។ ក្នុងនេះដែរ លោកជំទាវរដ្ឋលេខាធិការ បានផ្តល់អនុសាសន៍ណែនាំ ដូចខាងក្រោម៖
- ត្រូវតាមដាន ជាប់​ជា​ប្រចាំ​តាមរយៈ​ ការ​ ស្កែនកំដៅគ្រប់អ្នកដំណើរចូលទាំងអស់ នៅតាមទីតាំងអ្នកដំណើរមកដល់
- ក្នុងករណី​ពិនិត្យ​ឃើញ​ មាន​ការ​ទ្បេីង​ កំដៅ​ ចាប់​ពី​ ៣៨​ អង្សាសេ​ លេី​អ្នក​ដំណើរ​ណា​មួយ​ ក្រុម​ការងារ​ចត្តាទ្បីស័ក​ នឹង​អនុវត្តវិធានសុខាភិបាលភ្លាមៗ
- ក្នុងករណី មានអ្នកដំណើរមកពី​ ប្រទេស​ ដែល​មានការ​ប្រឈម​ខ្ពស់​ ហើយរកឃើញករណីសង្ស័យណាមួយ ការ​អនុវត្ត​ វិធាន​សុខាភិបាល​ ត្រូវ​អនុវត្ត​ជាបន្ទាន់​ នឹង​ត្រៀមមន្ទីរពេទ្យជាតិ តេជោសន្តិភាព សម្រាប់ការដាក់នៅដាច់ដោយឡែក (Isolation) និង​ធ្វើ​ការ​ព្យាបាល​ជាបន្ទាន់​
- ក្រុមការងារចត្តាឡីស័ក ត្រូវ​សហការជាមួយក្រុមការងារអាកាសយានដ្ឋាន ពង្រឹង និងតាមដានជាប្រចាំ ដើម្បីទប់ស្កាត់ការឆ្លងចូលនៃជំងឺអេបូឡា (Ebola) ជាយថាហេតុ​។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងនាយកដ្ឋានប្រយុទ្ធនឹងជំងឺ វិទ្យាសា្ថនជាតិសុខភាពសាធារណៈ នៃក្រសួងសុខាភិបាល តំណាងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា អាកាសយានដ្ឋានអន្តរជាតិ តេជោ និងក្រុមការងារពាក់ព័ន្ធផ្សេងៗទៀត។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10