Cambodia
ព័ត៌មានលំអិត

Image
កិច្ចប្រជុំពិភាក្សាលើរបកគំហើញនៃការស្ទង់មតិវាយតម្លៃផលជះ របស់គម្រោងអាហារូបត្ថម្ភកម្ពុជា (Impact Evaluation Survey)
ថ្ងៃទី ២១ ខែ ឧសភា ឆ្នាំ ២០២៦

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃពុធ ទី២០ ខែឧសភា ឆ្នាំ២០២៦ លោកជំទាវវេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជានាយកគម្រោងអាហារូបត្ថម្ភនៅកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពីការពិនិត្យ និងពិភាក្សាលើរបកគំហើញ នៃការស្ទង់មតិវាយតម្លៃផលជះរបស់គម្រោងអាហារូបត្ថម្ភកម្ពុជា (Impact Evaluation Survey)។

កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងពិនិត្យ និងពិភាក្សាលើប្រធានដូចជា៖
១)លទ្ធផលនៃការស្ទង់មតិ Impact Evaluation Midline ដោយក្រុមការងារធនាគារពិភពលោក
២)ចែករំលែកបទពិសោធន៍ នៃការអនុវត្តគម្រោងពីតំណាងមន្ត្រីគម្រោងនៃប្រទេសហ្វីលីពីន និង
៣)ធ្វើបច្ចុប្បន្នភាពលើការរៀបចំរបាយការណ៍បិទគម្រោងអាហារូបត្ថម្ភនៅកម្ពុជា។

សូមជម្រាបផងដែរកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម ជ័យ សម្បត្តិផល្លា ជាប្រធានគ្រប់គ្រងគម្រោងអាហារូបត្ថម្ភនៅកម្ពុជា លោកស្រី CHIHO SUZIKI តំណាងធនាគាពិភពលោក លោកស្រី Malissa តំណាងក្រុមការងារបេសកកម្មមកពីហ្វីលីពីន តំណាងដៃគូអភិវឌ្ឍន៍ GFF, DFAT តំណាងទីភ្នាក់ងារជាតិបញ្ជាក់ចំណាយ និងលោក លោកស្រីដែលជាថ្នាក់ដឹកនាំ ប្រធាន និងមន្ត្រីនៃអង្គភាពអនុវត្ត របស់ក្រសួងសុខាភិបាល និង គ.ជ.អ.ប តាមរយៈ Zoom និងផ្ទាល់ សរុបចំនួន ២៦រូប។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10