ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ ២០២៦
រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃពុធ ទី២៧ ខែឧសភា ឆ្នាំ២០២៦ មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្ត្របូរាណ បានរៀបចំកិច្ចប្រជុំស្តីពីការអនុវត្តន៍ផែនការសកម្មភាព និងផែនការយុទ្ធសាស្ត្រនៃមជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្ត្របូរាណ។
កិច្ចប្រជុំនេះមានគោលបំណងរំលេចឱ្យឃើញនូវចំណុចអាទិភាព នៃផែនការយុទ្ធសាស្រ្ត ផែនការសកម្មភាព ដែលមានលក្ខណៈនវានុវត្តន៍ ដើម្បីឆ្លើយតបនឹងតម្រូវការជាក់ស្តែង ។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួម ផ្តល់យោបល់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង សេនា ទីប្រឹក្សាក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំ ព្រមទាំងមន្រ្តីជំនាញពាក់ព័ន្ធនៅមជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្ត្របូរាណ ។
លទ្ធផលទទួលបាននូវយោបល់ និងបទពិសោធន៍ល្អៗ ជាច្រើនពីឯកឧត្តមសាស្រ្តាចារ្យទីប្រឹក្សា ដូចជា ការសរសេរ និងការអនុវត្តន៍ យុទ្ធសាស្ត្រអាទិភាព ការអនុវត្តភារកិច្ច(SPTP) ដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៅមជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្ត្របុរាណ សម្រាប់យកមកអនុវត្ត។