Cambodia
ព័ត៌មានលំអិត

Image
សិក្ខាសាលា ពិភាក្សាបញ្ចប់លើសេចក្តីព្រៀងនីតិវិធីប្រតិបត្តិស្តង់ដាជាតិ សម្រាប់ការថែទាំព្យាបាលសម្រន់អ្នកជំងឺមហារីក។  Consultative Workshop to Finalize the Draft National Standard Operating Procedure for Palliative Care in Cancer Patients.

ថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ ២០២៦

រាជធានីភ្នំពេញ៖ ថ្ងៃសុក្រ ទី២៩ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមវេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារគ្រប់គ្រងការឈឺចាប់ និងថែទាំសម្រន់ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលា ពិភាក្សាបញ្ចប់លើសេចក្តីព្រៀងនីតិវិធីប្រតិបត្តិស្តង់ដាជាតិ សម្រាប់ការថែទាំព្យាបាលសម្រន់អ្នកជំងឺមហារីក។

សិក្ខាសាលានេះ មានគោលបំណងដើម្បីទទួលបានធាតុចូលពីក្រុមគ្រូពេទ្យឯកទេសផ្នែកមហារីក នៅតាមមន្ទីរពេទ្យជាតិ និងក្រុមអ្នកជំនាញអន្តរជាតិ ដើម្បីបញ្ចប់សេចក្តីព្រៀងនីតិវិធីប្រតិបត្តិស្តង់ដាជាតិ សម្រាប់ការថែទាំព្យាបាលសម្រន់អ្នកជំងឺមហារីក។

ក្នុងឱកាសនោះដែរ ឯកឧត្ដមរដ្ឋលេខាធិការ បានផ្ដល់ជាអនុសាសន៍ និងធាតុចូលដ៏មានសារៈសំខាន់ជាច្រើន ជាពិសេសបានឱ្យក្រុមការងារពន្លឿនក្នុងការបញ្ចប់សេចក្តីព្រៀងនីតិវិធីប្រតិបត្តិស្តង់ដាជាតិ សម្រាប់ការថែទាំព្យាបាលសម្រន់អ្នកជំងឺមហារីក ឱ្យបានឆាប់រហ័ស ព្រោះជាតម្រូវការចាំបាច់ក្នុងការអនុវត្ត។ ដោយនីតិវិធីប្រតិបត្តិស្តង់ដាជាតិនេះ នឹងរួមចំណែកក្នុងការគាំទ្រដល់ការសម្រេចបាននូវ ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីកឆ្នាំ២០២៥-២០៣០ របស់ក្រសួងសុខាភិបាល។

សិក្ខាសាលានេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អនុរដ្ឋលេខាធិការ លោកជំទាវទីប្រឹក្សា និងថ្នាក់ដឹកនាំនាយកដ្ឋានការពារសុខភាព ថ្នាក់ដឹកនាំមន្ទីរពេទ្យ និងសមាជិកក្រុមការងារគ្រប់គ្រងការឈឺចាប់ និងថែទាំសម្រន់ និងអង្គការជាដៃគូ រួមមាន DSF, WHO, C/Can និងJICA។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9

រូបភាព Gallery
1 / 1
Gallery image