ថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ ២០២៦
ខេត្តកោះកុង៖ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ លោកជំទាវឱសថការី លី គឹមអេង រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ កោះកុង ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
គួរបញ្ជាក់ផងដែរថា ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ កោះកុង ជាស្ថាបត្យកម្ម និងសមិទ្ធផលថ្មីមួយបន្ថែមទៀត របស់រាជរដ្ឋាភិបាលកម្ពុជា ជានិមិត្តរូបនៃសន្តិភាព ពីការបញ្ចប់សង្រ្គាមស៊ីវិលទាំងស្រុងនៅកម្ពុជា ដែលបាននាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ តាមរយៈនយោបាយឈ្នះ ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅភូមិសាស្រ្តខេត្តកោះកុង។