Cambodia
ព័ត៌មានលំអិត

Image
កិច្ចប្រជុំស្តីពី ការវិភាគស្ថានភាពសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ និងបរិស្ថានប្រចាំត្រីមាសទី១ ឆ្នាំ២០២៦។

ថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ ២០២៦

រាជធានីភ្នំពេញ៖ ថ្ងៃសុក្រ ទី២៩ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមសាស្ត្រាចារ្យ ថុង សុខហ៊ាន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងឯកឧត្តមវេជ្ជបណ្ឌិត ភុំ សំសុង ជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌និងបរិស្ថាន (ក.ស.វ.) បានចូលរួមកិច្ចប្រជុំស្តីពី ការវិភាគស្ថានភាពសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ និងបរិស្ថាន ប្រចាំត្រីមាសទី១ ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពឯកឧត្ដម ឆែម គាតរិទ្ធី ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ក.ស.វ.) និងមានការចូលរួមពីសមាជិក សមាជិកា ទីប្រឹក្សាបច្ចេកទេស អគ្គលេខាធិការ អគ្គលេខាធិការរង ប្រធានផ្នែក មន្ត្រីបច្ចេកទេស របស់អគ្គលេខាធិការដ្ឋាន និងតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធជាច្រើនរូប។

កិច្ចប្រជុំនេះ មានគោលបំណងពិនិត្យពិភាក្សាលើទិន្នន័យ ដែលទទួលបានពីក្រសួង ស្ថាប័ននានា ដើម្បីវិភាគទៅលើស្ថានភាពសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ និងបរិស្ថានក្នុងប្រទសកម្ពុជា និងរៀបចំរបាយការណ៍លម្អិត រួមទាំងលើកមតិយោបល់ជូនទៅរាជរដ្ឋាភិបាល។ កិច្ចប្រជុំបានពិនិត្យពិភាក្សាទៅលើចំណុចសំខាន់ៗចំនួន ៨រួមមាន៖ (១)ស្ថានភាពម៉ាក្រូសេដ្ឋកិច្ច និងស្ថានភាពថ្លៃទំនិញ (២)ស្ថានភាពថវិកាជាតិ (៣)ស្ថានភាពរូបិយវត្ថុ និងហិរញ្ញវត្ថុ (៤)ស្ថានភាព ផលិតកម្ម និងវិស័យសេដ្ឋកិច្ចសំខាន់ៗ (៥)ស្ថានភាពអាជីវកម្ម ការងារ និងវិនិយោគ (៦)ហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្ម ដឹកជញ្ជូន និងឡូជីស្ទិក (៧)ទេសចរណ៍ វប្បធម៌និងបរិស្ថាន និង(៨)ស្ថានភាពជញ្ជីងពាណិជ្ជកម្ម។

Image 1
Image 2
Image 3
Image 4
Image 5
Image 6

រូបភាព Gallery
1 / 1
Gallery image