Cambodia
ព័ត៌មានលំអិត

Image
កិច្ចប្រជុំក្រុមប្រឹក្សាភិបាល លើកទី៤ អាណត្តិទី២ នៃមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក

ថ្ងៃទី ០២ ខែ មិថុនា ឆ្នាំ ២០២៦

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃចន្ទ ទី១ ខែមិថុនាឆ្នាំ២០២៦ លោកជំទាវសាស្ត្រាចារ្យ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាល នៃមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក ដើម្បីពិនិត្យវឌ្ឍនភាព នៃការបម្រើសេវាពិនិត្យព្យាបាលជូនប្រជាពលរដ្ឋ និងចំណូលចំណាយប្រចាំត្រីមាសទី១ ឆ្នាំ២០២៦ លើកទី៤ អាណត្តិទី២។

ក្នុងឱកាសប្រជុំក្រុមប្រឹក្សាភិបាល លោកជំទាវសាស្ត្រាចារ្យ បានមានមតិស្វាគមន៍ដល់ ឯកឧត្តម លោកលោកស្រី ដែលមានវត្តមានក្នុងអង្គប្រជុំ និងបានកោតសរសើរដល់ថ្នាក់ដឹកនាំមជ្ឈមណ្ឌល និងបុគ្គលិកទាំងអស់ ដែលបានខិតខំយកចិត្តទុកដាក់ក្នុងការពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ សម្រេចបានជាលទ្ធផលល្អប្រសើរ ធ្វើឱ្យចំនួនអតិថិជន ដែលមកទទួលសេវាពិនិត្យ និងព្យាបាលមានការកើនឡើងជាលំដាប់។ លោកជំទាវសាស្ត្រាចារ្យ ក៏បានណែនាំដល់ថ្នាក់ដឹកនាំមជ្ឈមណ្ឌល ត្រូវពង្រឹង និងបន្តរៀបចំវគ្គបណ្តុះបណ្តាលបង្កើនសមត្ថភាពរបស់បុគ្គលិក ដើម្បីបម្រើសេវាពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋប្រកបដោយសុវត្ថិភាព ប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9

រូបភាព Gallery
1 / 1
Gallery image