ថ្ងៃទី ០៦ ខែ មិថុនា ឆ្នាំ ២០២៦
រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃសុក្រ ទី៥ ខែមិថុនា ឆ្នាំ២០២៦ នៅក្រសួងធនធានទឹកនិង ឧត្តុនិយម ឯកឧត្តមវេជ្ជបណ្ឌិត សាន់ សាប់អី រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាសមាជិកគណៈកម្មាធិការជាតិ គ្រប់គ្រងអាងទន្លេ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ គណៈកម្មាធការជាតិ គ្រប់គ្រងអាងទន្លេ ស្តីពីការងារគ្រប់គ្រង ទន្លេ ស្ទឹង ព្រែក ច្រាំង-ឆ្នេរ និងដីចំណីមាត់ច្រាំង ទន្ល ស្ទឹង ព្រែក ក្រោមអធិបតីភាព ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងអាងទន្លេ។
កិច្ចប្រជុំនាពេលនេះ មានការធ្វើបទបង្ហាញដ៏មានសារៈសំខាន់ចំនួនពីរគឺ ទី១)ការគ្រប់គ្រងទន្លេ ស្ទឹង ព្រែក ដែលផ្ដោតលើមូលដ្ឋានគតិយុត្តិ បទដ្ឋានបច្ចេកទេស យន្តការអនុវត្ត និងនីតិវិធីអនុវត្ត របស់លេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិគ្រប់គ្រងអាងទន្លេ និងទី២)ការសិក្សាជលវិទ្យានិងជលគតិ និងការកំណត់ខ្សែបន្ទាត់មូលដ្ឋានសម្រាប់ការកែលម្អរំហូរទន្លេ(River Training Line) របស់នាយកដ្ឋានជលសាស្ត្រ និងការងារទន្លេនៃក្រសួងធនធានទឹកនិងឧតុនិយម។
ក្នុងកិច្ចប្រជុំមានការអញ្ជើញចូលរួមពី អនុប្រធាន សមាជិក សមាជិកា គណៈកម្មការ ក្រសួង ស្ថាប័នពាក់ព័ន្ធ និង គណៈអភិបាលរាជធានី ខេត្ត ទាំង ២៥ ចូលរួមផងដែរ។