Cambodia
ព័ត៌មានលំអិត

Image
ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ទទួលជួបពិភាក្សាជាមួយលោក Ted Morley ជាសាស្ត្រាចារ្យនៃសាកលវិទ្យាល័យ Utah និងសាកលវិទ្យាល័យ Brigham Young University (BYU) និងជាប្រធានអង្គការ Alliance for International Medicine.

ថ្ងៃទី ០៨ ខែ មិថុនា ឆ្នាំ ២០២៦

រាជធានីភ្នំពេញ៖ នាថ្ងៃចន្ទ ៨រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ១១:០០នាទីព្រឹក នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួបពិភាក្សាជាមួយ លោក Ted Morley សាស្ត្រាចារ្យនៃសាកលវិទ្យាល័យ Utah និងសាកលវិទ្យាល័យ Brigham Young University (BYU) សហរដ្ឋអាមេរិក ព្រមទាំងនិស្សិតចំនួន ២១រូប ដែលមានមុខជំនាញសិក្សាចម្រុះក្នុងវិស័យសុខាភិបាល ការព្យាបាលដោយចលនា ការព្យាបាលបញ្ហាការនិយាយ និងធុរៈកិច្ច។

ជំនួបនេះមានគោលបំណងផ្លាស់ប្តូរបទពិសោធន៍ និងសិក្សាស្វែងយល់អំពីប្រព័ន្ធសុខាភិបាល ការផ្តល់សេវាថែទាំសុខភាព ការផ្តល់ហិរញ្ញប្បទានសុខាភិបាល ភាពជាអ្នកដឹកនាំក្នុងវិស័យសុខាភិបាល ក៏ដូចជាការប្រើប្រាស់បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជន។

ក្នុងឱកាសនោះ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានចែករំលែកអំពីវឌ្ឍនភាពនៃវិស័យសុខាភិបាលកម្ពុជា ដោយផ្តោតលើការពង្រឹងសេវាថែទាំសុខភាពគ្រប់កម្រិត ការលើកកម្ពស់សុខភាពសាធារណៈ និងការពង្រីកការគ្របដណ្តប់សុខភាពជាសកល តាមរយៈប្រព័ន្ធគាំពារសង្គម និងមូលនិធិសមធម៌សុខភាព។ ឯកឧត្តមក៏បានចែករំលែកទស្សនៈ និងបទពិសោធន៍ស្តីពីភាពជាអ្នកដឹកនាំក្នុងវិស័យសុខាភិបាល ដោយសង្កត់ធ្ងន់លើការធ្វើជាគំរូល្អ ការកសាងទំនុកចិត្ត និងការពង្រឹងសមត្ថភាពថ្នាក់ដឹកនាំជាបន្តបន្ទាប់។

ជាចុងបញ្ចប់ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានលើកឡើងពីទិសដៅអាទិភាពនៃការអភិវឌ្ឍវិស័យសុខាភិបាលកម្ពុជា ដោយផ្តោតលើការពង្រឹងការថែទាំសុខភាពបឋម ការលើកកម្ពស់សមធម៌សុខាភិបាល អភិបាលកិច្ចប្រកបដោយប្រសិទ្ធភាព និងការកសាងប្រព័ន្ធសុខាភិបាលដែលមានភាពធន់ ដើម្បីធានាសុខភាព និងសុខុមាលភាពប្រជាជនប្រកបដោយចីរភាព។

ក្នុងឱកាសនោះផងដែរ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានជូនពរដល់និស្សិតទាំងអស់ឱ្យទទួលបានជោគជ័យក្នុងការសិក្សា និងបានសម្តែងនូវសុទិដ្ឋិនិយមចំពោះការពង្រីកកិច្ចសហប្រតិបត្តិការល្អនាពេលអនាគត រវាងក្រសួងសុខាភិបាល ជាមួយសាកលវិទ្យាល័យ Utah និងសាកលវិទ្យាល័យ Brigham Young University (BYU)។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17
Image 18
Image 19

រូបភាព Gallery
1 / 1
Gallery image