ថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០២៥
ក្នុងឱកាសចូលរួមមហាសន្និបាតអង្គការសុខភាពពិភពលោក លើកទី៧៨ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកស្រី ឡូ ស៊ីការឌីទាវ នាយិកាប្រតិបត្តិនៃអង្គការ The Stop TB Partnership អំពីកិច្ចសហប្រតិបត្ដិការ ជាមួយភាគីដៃគូនៅក្នុងប្រទេសកម្ពុជា ជាពិសេសកម្មវិធីជាតិកំចាត់ជំងឺរបេង។
ឯកឧត្តមស្រ្តាចារ្យរដ្ឋមន្រ្តី បានសម្តែងនូវការស្វាគមន៍ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះអង្គការ The Stop TB Partnership ដែលបានឧបត្ថម្ភគាំទ្រដល់វិស័យសុខាភិបាលកម្ពុជាកន្លងមក ជាពិសេសកម្មវិធីជាតិប្រយុទ្ធនឹងជំងឺរបេង។ លោកស្រីនាយិកាប្រតិបត្តិនៃអង្គការ The Stop TB Partnership បានសំដែងការរីករាយដោយបានទទួលជួបដោយផ្ទាល់ជាមួយ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ជាពិសេសបានសម្តែងចំពោះមុខផ្ទាល់ នូវការដឹងគុណជាអនេកអំពី The Stop TB Partnership ចំពោះការប្តេជ្ញាចិត្តខ្ពស់របស់កម្ពុជា ជាមួយកិច្ចសហការស្អិតរមួតជាច្រើនឆ្នាំក្នងការប្រយុទ្ធប្រឆាំងរោគរបេង រួមគ្នា រហូតបាននាំកម្ពុជាទៅជាប្រទេសគំរូមួយលើឆាកអន្តរជាតិ។
ហ្សឺណែវ សហព័ន្ធស្វីស៖ ល្ងាចថ្ងៃពុធ ទី២១ ខែឧសភា ឆ្នាំ២០២៥