Cambodia
New Details

Image
ការចុះពិនិត្យវឌ្ឍនភាព ការងារជួសជុលកែលម្អហេដ្ឋារចនាសម្ព័ន្ធ ផ្នែកសង្គ្រោះបន្ទាន់ និងបន្ទប់វះកាត់ របស់មន្ទីរពេទ្យបង្អែក នៃគម្រោងមន្ទីរពេទ្យ៦១

December 06, 2025

ខេត្តកែប៖ ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមវេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចុះពិនិត្យវឌ្ឍនភាព ការងារជួសជុលកែលម្អផ្នែកសង្គ្រោះបន្ទាន់ និងបន្ទប់វះកាត់ នៅមន្ទីរពេទ្យបង្អែកឈូក មន្ទីរពេទ្យបង្អែកអង្គរជ័យ មន្ទីរពេទ្យបង្អែកកំពង់ត្រាច និងមន្ទីរពេទ្យបង្អែកខេត្តកែប។

នៅក្នុងដំណើរចុះពិនិត្យនេះ ឯកឧត្តមរដ្ឋលេខាធិការ បានធ្វើការណែនាំដល់ក្រុមហ៊ុនជួសជុលកែលម្អមន្ទីរពេទ្យទាំង៤  គោរពឱ្យបានត្រឹមត្រូវតាមប្លង់គោល ហើយគម្រោងទាំងមូលនឹងរួចរាល់ជាស្ថាពរនៅបំណាច់ខែធ្នូ ឆ្នាំ ២០២៥ តាមការគ្រោងទុក។

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋលេខាធិការ បានផ្ដាំផ្ញើទៅដល់ថ្នាក់ដឹកនាំមន្ទីរសុខាភិបាលក៏ដូចជាថ្នាក់ដឹកនាំមន្ទីរពេទ្យ ក្នុងពេលដែលមន្ទីរពេទ្យត្រូវបានកែលម្អហេដ្ឋារចនាសម្ព័ន្ធបានល្អប្រសើរ ដូចនេះសមត្ថភាពគ្រូពេទ្យក៏ជាកត្តាចាំបាច់ដែលត្រូវបណ្ដុះបណ្ដាលសមត្ថភាពបន្ថែមដើម្បីបម្រើសេវាសុខាភិបាលឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ថែមទៀត ហើយក្រុមគ្រូពេទ្យ និងមន្ត្រីសុខាភិបាលទាំងអស់ត្រូវខិតខំយកចិត្តទុកដាក់បំពេញភារកិច្ចក្នុងនាមជាបុគ្គលិកសុខាភិបាលដែលមានក្រមសីលធម៌វិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់។

ការចុះពិនិត្យនេះមានការអញ្ជើញចូលរួមពី លោកជំទាវប្រធានមន្ទីរសុខាភិបាលខេត្តកំពត ឯកឧត្តមប្រធានមន្ទីរសុខាភិបាលខេត្តកែប និងថ្នាក់ដឹកនាំមន្ទីរពេទ្យដែលពាក់ព័ន្ធ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8

Gallery Gallery
1 / 1
Gallery image