Cambodia
New Details

Image
ជំនួបពិភាក្សាលើគម្រោងនៃកិច្ចសហប្រតិបត្តិការ អំពីសុខាភិបាលសាធារណៈ រវាងក្រសួងសុខាភិបាលកម្ពុជា និងក្រុមហ៊ុន Manulife

March 28, 2026

រាជធានីភ្នំពេញ នាថ្ងៃសុក្រ ៩កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦  ឯកឧត្តមសាស្ត្រាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានទទួលជួបជាមួយប្រតិភូក្រុមហ៊ុន Manulife Cambodia ដែលដឹកនាំដោយលោកស្រី កាន់ ណារ៉ា នាយិកាគ្រប់គ្រងនាយកដ្ឋានកិច្ចការសាធារណៈ គឺដើម្បីពិភាក្សា និងសិក្សាពីឱកាសក្នុងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នសុខាភិបាល និងអ្នកវិនិយោគលើការចូលរួមចំណែកជាមួយវិស័យសុខាភិបាល ជាពិសេសចំណេះដឹងបង្ការ ការគាំពារ និងការព្យាបាលជំងឺមហារីក និងជំងឺរាំរ៉ៃ។

ក្នុងជំនួបនេះ ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់អំពីការលើកកម្ពស់ការយល់ដឹង ការសិក្សាស្រាវជ្រាវ និងការការពារជំងឺមិនឆ្លង តាមរយៈកម្មវិធីសុខភាពសហគមន៍ ការអប់រំសុខភាព និងសកម្មភាពសង្គម។ ភាគី Manulife ក៏បានបង្ហាញពីបទពិសោធន៍ក្នុងការអនុវត្តកម្មវិធីសុខភាពសហគមន៍ និងការគាំទ្រសុខភាពសាធារណៈនៅកម្ពុជា។

ឯកឧត្តមរដ្ឋលេខាធិការ បានស្វាគមន៍ចំពោះការចាប់អារម្មណ៍របស់ក្រុមហ៊ុន Manulife ក្នុងការសហការជាមួយក្រសួងសុខាភិបាល និងបានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សុខភាពប្រជាពលរដ្ឋ និងការការពារជំងឺមិនឆ្លង។ ភាគីទាំងពីរបានឯកភាពបន្តការពិភាក្សាផ្ទាល់ជាបច្ចេកទេស និងស្វែងរកលទ្ធភាពកិច្ចសហប្រតិបត្តិការដែលអាចអនុវត្តបាននាពេលខាងមុខ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9

Gallery Gallery
1 / 1
Gallery image