Cambodia
New Details

Image
ឯកឧត្តមសាស្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានចុះពិនិត្យការបម្រើសេវាសុខាភិបាល និងសួរសុខទុក្ខដល់ក្រុមគ្រូពេទ្យដែលកំពុងប្រចាំការ និងកំពុងបម្រើសេវាសុខាភិបាលជូនថ្នាក់ដឹកនាំជាន់ខ្ពស់

May 24, 2026

ក្នុងឱកាសចូលរួមពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ ក្រសួងស្ថាប័ន ក្រុមប្រឹក្សារាជធានី ខណ្ឌ សង្កាត់ នានាជុំវិញរាជធានីភ្នំពេញ ឯកឧត្តមសាស្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានចុះពិនិត្យការបម្រើសេវាសុខាភិបាល និងសួរសុខទុក្ខដល់ក្រុមគ្រូពេទ្យដែលកំពុងប្រចាំការ និងកំពុងបម្រើសេវាសុខាភិបាលជូនថ្នាក់ដឹកនាំជាន់ខ្ពស់ និងអង្គពិធីទាំងមូល។

ក្នុងឱកាសនោះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានណែនាំដល់មន្រ្តីសុខាភិបាល ត្រូវបង្កើនការយកចិត្តទុកដាក់ ជាពិសេសត្រៀមលក្ខណៈឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីធានាក្នុងការបម្រើសេវាថែទាំ ពិនិត្យព្យាបាល ដល់អង្គពិធីឱ្យបានរលូននិងល្អប្រសើរ។ បន្ថែមពីនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានពិនិត្យ ណែនាំក្នុងការរៀបចំសម្ភារៈ បរិក្ខារពេទ្យ ឱសថសារវន្ត ឱ្យបានសមស្របតាមបច្ចេកទេស។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានថ្លែងអំណរគុណ ដល់ក្រុមគ្រូពេទ្យប្រចាំការ ក៏ដូចជាក្រុមគ្រូពេទ្យទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្ត និងពេលវេលា ក្នុងការបម្រើសេវាសុខាភិបាល ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ មិនគិតថ្ងៃឈប់សម្រាក ដើម្បីរួមគ្នាបន្តដំណើរឆ្ពោះទៅរកគោលដៅរួមមួយ គឺសុខភាពប្រជាពលរដ្ឋ។

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃអាទិត្យ ទី២៤ ខែឧសភា ឆ្នាំ២០២៦

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7

Gallery Gallery
1 / 1
Gallery image