May 25, 2026
ខេត្តសៀមរាប៖ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមវេជ្ជបណ្ឌិត នាង ភារិទ្ធ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងលោកជំទាវវេជ្ជបណ្ឌិត ចាន់ សុខា អនុរដ្ឋលេខាធិការ បានចុះពិនិត្យស្ថានភាពការបម្រើសេវាសុខាភិបាល និងពង្រឹងគុណភាពសេវានៅតាមមណ្ឌលសុខភាព ក្នុងខេត្តសៀមរាប។
ការចុះពិនិត្យនេះផ្តោតសំខាន់ទៅលើ ហេដ្ឋារចនាសម្ព័ន្ធបរិស្ថានក្នុង និងក្រៅមណ្ឌលសុខភាព ការរក្សាអនាម័យ និងរៀបចំទុកដាក់សម្ភារៈបរិក្ខារពេទ្យ ការលើកកម្ពស់គុណភាពសុវត្ថិភាពអ្នកជំងឺ ការគ្រប់គ្រង ការរក្សាឱសថ និងវ៉ាក់សាំង ការធ្វើបដិសណ្ឋារៈកិច្ច ក្នុងការបម្រើសេវាថែទាំដល់អ្នកជំងឺ ការបំពេញការងារ និងការប្រចាំការ ២៤ម៉ោង/២៤ម៉ោង ៧ថ្ងៃ/សប្ដាហ៍ ការប្រើប្រាស់ប្រព័ន្ធឌីជីថល ការងារសហការជាមួយមូលនិធិគគាំពារសង្គម ( បសស និង មូលនិធិសមធម៌ )។
ឆ្លៀតឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ ពីឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ជូនដល់ថ្នាក់ដឹកនាំ និងបុគ្គលិកសុខាភិបាលទាំងអស់ ដែលបានខិតខំបំពេញការងារបម្រើសេវាសុខាភិបាល ជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានបានយ៉ាងល្អប្រសើរ ។
គួរបញ្ជាក់ផងដែរថា ការចុះពិនិត្យនោះ ក៏មានការចូលរួមសម្របសម្រួលពីថ្នាក់ដឹកនាំមន្ទីរសុខាភិបាល និងមន្ត្រីការិយាល័យស្រុកប្រតិបត្តិ នៃរដ្ឋបាលខេត្តសៀមរាប។