Cambodia
New Details

Image
ពិធីបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោល ស្តីពីការសរសេរនីតិវិធីប្រតិបត្តិស្តង់ដា នៃការថែទាំ (SOP)

May 26, 2026

រាជធានីភ្នំពេញ៖ ថ្ងៃចន្ទ ទី២៥ ខែឧសភា ឆ្នាំ២០២៦ លោកជំទាវសាស្ត្រាចារ្យ អុឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មាធិការលើកកម្ពស់គុណភាពថែទាំ និងសុវត្ថិភាពអ្នកជំងឺ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពីការសរសេរនីតិវិធីប្រតិបត្តិស្តង់ដាការថែទាំ សម្រាប់គិលានុដ្ឋាក និងឆ្មប តាមប្រព័ន្ធនិម្មិត Zoom។

វគ្គបណ្តុះបណ្តាលនេះរៀបចំឡើង ក្នុងគោលបំណងពង្រឹងសមត្ថភាព ដល់បងប្អូនសមាជិក នៃមន្ទីរពេទ្យសម្ព័ន្ធមេត្រីរបស់មន្ទីរពេទ្យកាល់ម៉ែត ដែលមានខេត្តកំពង់ចាម ខេត្តបាត់ដំបង និងខេត្តព្រះសីហនុ ដើម្បីផ្តល់សេវាថែទាំប្រកបដោយ គុណភាព និងសុវត្ថិភាព។ ការមានស្តង់ដាច្បាស់លាស់ មិនត្រឹមតែជួយឱ្យការអនុវត្តការងារថែទាំរបស់គិលានុបដ្ឋាក និងឆ្មប មានភាពត្រឹមត្រូវ  ឯកភាព  និងមានវិជ្ជាជីវៈខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង
ជាខែលការពារយ៉ាងសំខាន់ ដល់សុវត្ថិភាពរបស់អ្នកជំងឺ និងកាត់បន្ថយហានិភ័យផ្សេងៗ ក្នុងព្យាបាលផងដែរ។ ហេតុផលនេះទើបវគ្គបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំឡើងយ៉ាងហ្មត់ចត់ ដោយផ្តោតលើការយល់ដឹងពីទ្រឹស្តីមូលដ្ឋាន ការពិនិត្យលើគំរូជាក់ស្តែងរបស់មន្ទីរពេទ្យកាល់ម៉ែត និងអ្វីដែលពិសេសជាងនេះទៅទៀតនោះ គឺការបញ្ចូលបច្ចេកវិទ្យាទំនើបគឺ ការប្រើប្រាស់ AI ក្នុងការជំនួយការសរសេរនីតិវិធីស្តង់ដាថែទាំ ដែលនេះជាជំហានដ៏វៃឆ្លាត និងទាន់សម័យស្របតាមការវិវត្តនៃសកលលោក។

ជាមួយគ្នានេះផងដែរ លោកជំទាវសាស្ត្រាចារ្យ ក៏បានផ្តល់ជាអនុសាសន៍ណែនាំដល់សិក្ខាកាមក្នុងការសរសេរនីតិវិធីប្រតិបត្តិការថែទាំ (SOP) គឺជាស្តង់ដាដែលល្អសម្រាប់ការអនុវត្តបច្ចេកទេស ក្នុងការថែទាំគ្រប់ផ្នែក ក៏ដូចជាការសហការណ៍យ៉ាងជិតស្និតជាក្រុមការងារ ក្នុងការសរសេរ SOP នេះ។ លោកជំទាវរដ្ឋលេខាធិការក៏មានប្រសាសន៍បន្ថែម អំពីគណៈប្រតិភូក្រសួងសុខាភិបាល បានជួយពិភាក្សាជាមួយ លោកស្រីបណ្ឌិត Neelam Dhingra អនុប្រធាន JCI អំពីសុវត្ថិភាពអ្នកជំងឺដែលចាត់ទុក កម្ពុជា អនុវត្តសុវត្ថិភាពអ្នកជំងឺ សម្រាប់ប្រជាជនកម្ពុជា និង​ការពង្រឹងសមត្ថភាពរបស់គិលានុបដ្ឋាកដើម្បីចូលរួមជាមួយក្រុមប្រឹក្សាគិលានុបដ្ឋាកអន្តរជាតិ។

វគ្គបណ្តុះបណ្តាលនេះ មានការអញ្ចើញចូលរួមពីលោកប្រធានមន្ទីរសុខាភិបាល ប្រធានមន្ទីរពេទ្យ ប្រធាន អនុប្រធានថែទាំ នាយសាល នាយសាលរង នៃខេត្តកំពង់ចាម បាត់ដំបង និងខេត្តព្រះសីហនុ និងរៀបចំសម្របសម្រួលដោយការិយាល័យគិលានុបដ្ឋាក និងឆ្មបដែលមានអ្នកចូលរួមចំនួន ២៤១រូប។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8

Gallery Gallery
1 / 1
Gallery image