Cambodia
New Details

Image
ការចុះត្រួតពិនិត្យរុក្ខជាតិឱសថ នៅសួនរុក្ខជាតិឱសថ គិរីរម្យ ស្ថិតក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

May 30, 2026

ខេត្តកំពង់ស្ពឺ៖ ព្រឹកថ្ងៃសុក្រ ទី២៩ ខែឧសភា ឆ្នាំ២០២៦ ក្រុមការងារនៃមជ្ឈមណ្ឌលជាតិ ស្រាវជ្រាវវេជ្ជសាស្រ្តបូរាណ នៃក្រសួងសុខាភិបាល ដឹកនាំដោយ លោកវេជ្ជបណ្ឌិត ជួរ ម៉េង ប្រធានមជ្ឈមណ្ឌលជាតិ បានចុះទៅត្រួតពិនិត្យរុក្ខជាតិឱសថ នៅសួនរុក្ខជាតិឱសថ គិរីរម្យ ស្ថិតក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

ក្រុមការងារបានចុះទៅពិនិត្យ ទៅលើស្លាករុក្ខជាតិឱសថដែលខ្វះខាត បំពាក់ស្លាកឡើងវិញ ដើម្បីងាយស្រួលក្នុងការសម្គាល់ពីប្រភេទរុក្ខជាតិ និងឈ្មោះរុក្ខជាតិឱ្យបានត្រឹមត្រូវ។

ក្នុងយុទ្ធនាការនោះដែរ ក្រុមការងារបានកត់សម្គាល់រុក្ខជាតិឱសថ ដែលមិនទាន់មានស្លាកបានជាង ១០០ ដើម្បីត្រៀមធ្វើការបំពាក់ស្លាក។ ជាពិសេសបានការចូលរួម ពីឯកឧត្តមសាស្រ្តាចារ្យ ឈាង សេនា ទីប្រឹក្សាក្រសួងសុខាភិបាល ដែលឯកឧត្តមបានផ្តល់នូវបច្ចេកទេស វិធីសាស្រ្តក្នុងការថែទាំ ដាំដុះ រុក្ខជាតិឱ្យបានល្អ និងការទាញយកអត្ថប្រយោជន៍ពីរុក្ខជាតិទាំងនេះ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10

Gallery Gallery
1 / 1
Gallery image