Cambodia
New Details

Image
កិច្ចប្រជុំក្រុមការងារបច្ចេកទេស សុខភាពជនមានពិការភាព ស្តីពីការពិនិត្យបញ្ចប់សេចក្តីព្រាង នៃគោលនយោបាយ និងផែនការយុទ្ធសាស្ត្រ សមធម៌សុខភាព សម្រាប់ជនមានពិការភាព និងការស្តារលទ្ធភាពពលកម្ម ក្នុងវិស័យសុខាភិបាល ឆ្នាំ២០២៦-២០៣៥។

June 20, 2026

រាជធានីភ្នំពេញ៖ ថ្ងៃសុក្រ ទី១៩ ខែមិថុនា ឆ្នាំ២០២៦ នៅសណ្ឋាគារកាំបូឌីយ៉ាណា ឯកឧត្តមសាស្ត្រាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារបច្ចេកទេស សុខភាពជនមានពិការភាព នៃក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេស សុខភាពជនមានពិការភាព ស្តីពីការពិនិត្យបញ្ចប់សេចក្តីព្រាងនៃគោលនយោបាយ និងផែនការយុទ្ធសាស្ត្រ សមធម៌សុខភាពសម្រាប់ជនមានពិការភាព និងការស្តារលទ្ធភាពពលកម្ម ក្នុងវិស័យសុខាភិបាល ឆ្នាំ ២០២៦-២០៣៥។

កិច្ចប្រជុំនេះមានគោលបំណង ដើម្បីរៀបចំពិនិត្យបញ្ចប់ និងឯកភាពផ្នែកបច្ចេកទេស លើសេចក្តីព្រាងនៃគោលនយោបាយ និងផែនការយុទ្ធសាស្ត្រ សមធម៌សុខភាព សម្រាប់ជនមានពិការភាព និងការស្តារលទ្ធភាពពលកម្ម ក្នុងវិស័យសុខាភិបាល ឆ្នាំ២០២៦-២០៣៥។ ឯកឧត្តមសាស្ត្រាចារ្យ បានលើកពីចក្ខុវិស័យសុខាភិបាល ដែលបានកំណត់នៅក្នុងផែនការនេះ មានភាពទូលំទូលាយ ធានាឱ្យជនមានពិការភាព រួមជាមួយប្រជាពលរដ្ឋទាំងអស់នៅក្នុងប្រទេសកម្ពុជា អាចទទួលបានសេវាសុខាភិបាល ដែលមានគុណភាពខ្ពស់ និងប្រកបដោយបរិយាបន្ន ព្រមទាំងទទួលបានសេវាស្តារលទ្ធភាពពលកម្ម និងឧបករណ៍ជំនួយនានាដែលពួកគេត្រូវការ ដើម្បីសម្រេចបាននូវសុខភាពល្អ មុខងាររាងកាយប្រសើរជាអតិបរមា និងការចូលរួមយ៉ាងមានអត្ថន័យនៅក្នុងសង្គម។ ដើម្បីសម្រេចបាននូវចក្ខុវិស័យនេះ ទាមទារឱ្យមានការប្តេជ្ញាចិត្ត ប្រកបដោយនិរន្តរភាព ការសម្របសម្រួលសកម្មភាព និងការវិនិយោគជាលំដាប់លំដោយ នៅគ្រប់កម្រិតនៃប្រព័ន្ធសុខាភិបាល។

ឯកឧត្តមសាស្ត្រាចារ្យបានជំរុញ និងលើកទឹកចិត្ត ឱ្យក្រុមការងារពិនិត្យ ដោយយកចិត្តទុកដាក់ផ្តល់ធាតុចូល ពិនិត្យលើផែនការយុទ្ធសាស្ត្រដែលអាចធ្វើបាន អនុវត្តបាន ក្រោយកិច្ចប្រជុំ យើងនឹងទទួលបានផែនការយុទ្ធសាស្រ្តមួយ មានភាពពេញលេញស្របតាមភាពចាំបាច់។

កិច្ចប្រជុំនេះ មានការគាំទ្រពីអង្គការ DFAT/Access2, WHO, និងVital Strategies ដោយមាន ការចូលរួមពីមន្រ្តីនាយកដ្ឋាននានា ក្រោមឱវាទក្រសួងសុខាភិបាល មន្ទីរពេទ្យជាតិ មជ្ឈមណ្ឌលជាតិ ដោយផ្ទាល់ចំនួន ៥០នាក់ និងតាមប្រព័ន្ធ zoom មានចំនួន៩០ នាក់។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16

Gallery Gallery
1 / 1
Gallery image