Cambodia
New Details

Image
រដ្ឋមន្រ្តីសុខាភិបាល ជូនសារមួយចំនួនដល់មណ្ឌលសុខភាពគោលដៅ ក៏ដូចជាសហភាតរៈសុខាភិបាលទាំងឡាយ

June 20, 2026

រដ្ឋមន្រ្តីសុខាភិបាល ជូនសារមួយចំនួនដល់មណ្ឌលសុខភាពគោលដៅ ក៏ដូចជាសហភាតរៈសុខាភិបាលទាំងឡាយ៖

. «ការទទួលបានជ័យលាភីជាការលំបាកមួយហេីយ ប៉ុន្តែការរក្សាជ័យលាភីឱ្យស្ថិតស្ថេរគឺជាការលំបាកមួយទៀត។ សូមបន្តរក្សាស្តង់ដារខ្ពស់នេះជាប្រចាំ។»

. «ពានរង្វាន់ជាការទទួលស្គាល់មួយ ប៉ុន្តែទំនុកចិត្ត និងការពេញចិត្តរបស់ប្រជាពលរដ្ឋ គឺជាពានរង្វាន់ដ៏ធំបំផុត។»

. «មណ្ឌលសុខភាពល្អ ចាប់ផ្តើមពីវិន័យល្អ សណ្តាប់ធ្នាប់ល្អ អនាម័យល្អ និងអាកប្បកិរិយាល្អ។»

. «អគារ និងសម្ភារៈមានតម្លៃមួយហេីយ ប៉ុន្តែការយកចិត្តទុកដាក់ សីលធម៌ និងមនសិការវិជ្ជាជីវៈរបស់បុគ្គលិក គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុត។»

. «ស្នាមញញឹម ការគោរពអ្នកជំងឺ ភាពស្អាត និងការរៀបចំល្អ មិនត្រូវការថវិកាច្រើនទេ ប៉ុន្តែបង្កើតទំនុកចិត្តយ៉ាងធំធេងដល់ប្រជាពលរដ្ឋ។»

. «មណ្ឌលសុខភាពគួរតែជាកន្លែងដែលប្រជាពលរដ្ឋមានមោទនភាព និងមានទំនុកចិត្តក្នុងការមកទទួលសេវា។»

ក្នុងឱកាស ចុះពិនិត្យ នារសៀលថ្ងៃសៅរ៍ ទី២០ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី អមដំណើរដោយ ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង និងបានថែ្លងអំណរគុណ និងកោតសសើរផងដែរ នូវការខិតខំរបស់បងប្អូនសហភាតរៈបម្រើការងារនៅមណ្ឌលសុខភាព បាសាក់ ខេត្តស្វាយរៀង ដែលជាមណ្ឌលសុខភាពគោលដៅគំរូ ក្នុងឆ្នាំ២០២៥។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17
Image 18
Image 19

Gallery Gallery
1 / 1
Gallery image