Cambodia
New Details

Image
សិក្ខាសាលា ធ្វើបច្ចុប្បន្នភាពសេចក្តីណែនាំស្តីពី ការចុះផ្តល់សេវាសុខភាពដល់មូលដ្ឋានពីមណ្ឌលសុខភាព

July 09, 2025

ខេត្តកំពង់ចាម៖ នាព្រឹកថ្ងៃអង្គារ ១៣កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ លោកជំទាវវេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជានាយកគម្រោងអាហារូបត្ថម្ភនៅកម្ពុជា (CNP) បានអញ្ជើញជាអធិបតីក្នុងពិធីបើកអង្គសិក្ខាសាលា ធ្វើបច្ចុប្បន្នភាពសេចក្តីណែនាំ ស្តីពីការចុះបម្រើសេវាសុខភាពដល់មូលដ្ឋាន ពីមណ្ឌលសុខភាព នៅសណ្ឋាគារភ្នំប្រុស ខេត្តកំពង់ចាម។

សិក្ខាសាលានេះមានគោលបំណង ដើម្បីពិនិត្យ និងកែសម្រួលលើកញ្ចប់សេវា បច្ចេកទេស ចំនួនដងនៃការចុះ និតិវិធីនៃការតាមដាន ការដាក់បញ្ជូលក្នុងទម្រង់របាយការណ៍  និងពិភាក្សាលម្អិតពីអត្រាឧបត្ថម្ភថវិកា នៃការចុះបម្រើសេវាសុខភាពដល់មូលដ្ឋាន។ សិក្ខាសាលានេះ ក៏មានការចូលរួមពីលោក លោកស្រី ជាប្រធាន និងអនុប្រធានមជ្ឈមណ្ឌលជាតិ នាយកដ្ឋាន ការិយាល័យ និងកម្មវិធីជាតិសរុបចំនួន ៤២រូប។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9

Gallery Gallery
1 / 1
Gallery image