Cambodia
New Details

Image
សិក្ខាសាលាចែករំលែកលទ្ធផលនៃការសិក្សាសាកល្បង ស្តីពីយេនឌ័រ និងជំងឺមិនឆ្លង

July 10, 2025

រាជធានីភ្នំពេញ៖ ថ្ងៃពុធ ១៤កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ លោកជំទាវវេជ្ជ. ប៉ែន រិកស៊ី រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារបញ្រ្ជាបយេនឌ័រក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាចែករំលែកលទ្ធផលនៃការសិក្សសាកល្បង ស្តីពីយេនឌ័រ និងជំងឺមិនឆ្លង នៅសណ្ឋាគារកាំបូឌីយ៉ាណា។

សិក្ខាសាលានេះគោលបំណង ដើម្បីចែករំលែកអនុសាសន៍សំខាន់ៗ ដែលឆ្លើយតបទៅនឹងបញ្ហាយេនឌ័រ សម្រាប់អន្តរាគមន៍ប្រកបដោយប្រសិទ្ធិភាពក្នុងការលើកកម្ពស់ ការបង្ការ និងការការពារជំងឺមិនឆ្លងដោយផ្អែកទៅលើលទ្ធផលដែលបានរកឃើញពីការសិក្សាស្ទង់មតិរហ័ស និងការពិភាក្សាជាមួយដៃគូរពាក់ព័ន្ធ ។

សិក្ខាសាលាបានពិភាក្សាទៅលើចំណុចមួយចំនួនដូចជា៖ ការចែករំលែកលទ្ធផលនៃការសិក្សាសាកល្បង ស្តីពីយេនឌ័រ និងជំងឺមិនឆ្លង និងបញ្ហាប្រឈម និងអនុសាសន៍ ដើម្បីជម្រុញការគ្រប់គ្រង និងវិធីព្យាបាលជំងឺមិនឆ្លង ព្រមទាំងការពិភាក្សាដើម្បីកំណត់ទិសដៅបន្ត។

គួរបញ្ជាក់ផងដែរថា សិក្ខាសាលានេះមានការចូលរួមពី តំណាងក្រសួងសុខាភិបាល ក្រសួងកិច្ចការនារី ក្រសួងផែនការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងមហាផ្ទៃ តំណាងពីមន្ទីរសុខាភិបាល មន្ទីរកិច្ចការនារីខេត្តកំពង់ចាម និងដៃគូពាក់ព័ន្ធ រួមមាន PSI, RHAC, MoPoTyo, WHO, UNICEF, KOFIH, World Bank, Clinton HAI, Heart to Heart Foundation, HACC, KHANA, HSD, Louvain Cooperation, Racha ដែលសមាសភាពចូលរួមសរុបចំនួន ៣០ រូប ក្នុងនោះមានស្រី ២២ រូប។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7

Gallery Gallery
1 / 1
Gallery image