ថ្ងៃទី ១២ ខែ តុលា ឆ្នាំ ២០២៥
ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល អញ្ជើញចុះសួរសុខទុក្ខ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិតិ្កឧទេ្ទសបណ្ឌិត នន្ទ ង៉ែត សម្ដេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា និងជាចៅអធិការ វត្តបទុមវតីរាជវរារាម ដែលព្រះអង្គមានព្រះជន្ម ១០២ព្រះវស្សា ដែលកំពុងសម្រាកព្យាបាល ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីថ្នាក់ដឹកនាំ និងក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យកាល់ម៉ែត។
សូមសម្តេចព្រះមហាសង្ឃរាជ មានព្រះរាជសុខភាពល្អ ព្រះបញ្ញាញាណវាងវៃ កម្លាំងមាំមួន ព្រះជន្មាយុយឺនយូរ ដើម្បីយាងគង់ជាម្លប់ដល់សិស្សគណ ព្រមទាំងពុទ្ធបរិស័ទទូទាំងព្រះរាជាណាចក្រកម្ពុជា។
រាជធានីភ្នំពេញ៖ មន្ទីរពេទ្យកាល់ម៉ែត ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥