ថ្ងៃទី ០៤ ខែ មករា ឆ្នាំ ២០២៦
សកម្មភាពក្រុមគ្រូពេទ្យ មន្រ្តី និងបុគ្គលិកសុខាភិបាល នៅមណ្ឌលសុវត្ថិភាព កំពុងបំពេញភារកិច្ចរបស់ខ្លួនយ៉ាងខ្ជាប់ខ្ជួន និងយកចិត្តទុកដាក់បំផុត ក្នុងការបម្រើសេវាសុខាភិបាល ជូនប្រជាពលរដ្ឋ។
មន្រ្តីនិងបុគ្គលិកសុខាភិបាល បានធ្វេីការផ្សព្វផ្សាយអប់រំសុខភាព អនាម័យ ហូបស្អាត ផឹកស្អាតដល់ប្រជាពលរដ្ឋ ជាពិសេសជនភៀសសឹកនៅទីទួលសុវត្ថិភាព និងបន្តយកចិត្តទុកដាក់ក្នុងការថែទាំ ព្យាបាល និងលេីកកម្ពស់សុខុមាលភាព ដល់ប្រជាពលរដ្ឋ នៅគ្រប់ទីកន្លែង។
ក្នុងអំឡុងពេលយុទ្ធនាការអប់រំនេះដែរ មន្ត្រីសុខាភិបាល បានណែនាំ បង្រៀនអំពីការថែទាំសុខភាព និងអនាម័យខ្លួនប្រាណ ដល់ប្រជាពលរដ្ឋ ក្នុងការបង្ការឆ្លងជំងឺនានា។