Cambodia
ព័ត៌មានលំអិត

Image
ការចុះពិនិត្យវឌ្ឍនភាព និងពង្រឹងគុណភាពសេវាមន្ទីរពេទ្យបង្អែកស្រុក ក្នុងខេត្តបន្ទាយមានជ័យ

ថ្ងៃទី ២៣ ខែ ឧសភា ឆ្នាំ ២០២៦

ខេត្តបន្ទាយមានជ័យ៖ ថ្ងៃទី១៩-២០ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមទន្តបណ្ឌិត អឿន បូរារ័ត្នន៍ និងឯកឧត្តមវេជ្ជបណ្ឌិត លី ឈួង រដ្ឋលេខាធិការក្រសួងសុខាភិបាល បានចុះពង្រឹងគុណភាពសេវានៅតាមមន្ទីរពេទ្យបង្អែកស្រុក ក្នុងខេត្តបន្ទាយមានជ័យ ដើម្បីធានាប្រសិទ្ធភាព និងសុវត្ថិភាពជូនប្រជាពលរដ្ឋ។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានផ្តល់អនុសាសន៍គន្លឹះរួមមាន៖
-រៀបចំផែនការអភិវឌ្ឍន៍មន្ទីរពេទ្យប្រកបដោយសោភ័ណភាព និងគុណភាព
-ពង្រឹងបច្ចេកទេស ផ្នែកសង្គ្រោះបន្ទាន់ វះកាត់ សង្គ្រោះទារក និងមន្ទីរពិសោធន៍
-យកចិត្តទុកដាក់លើការបម្រើសេវាសុខភាពមាត់ធ្មេញ ភ្នែក ផ្លូវចិត្ត និងព្យាបាលដោយចលនា
-ការគ្រប់គ្រងឱសថ បរិក្ខារពេទ្យ និងប្រព័ន្ធបញ្ជូនជំងឺតាមបច្ចេកទេសត្រឹមត្រូវ។

បន្ថែមពីនេះ ឯកឧត្តមរដ្ឋលេខាធិការ បានពាំនាំការសួរសុខទុក្ខ ពីឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី និងថ្លែងអំណរគុណ ដល់មន្ត្រីសុខាភិបាលគ្រប់ជាន់ថ្នាក់ ដែលបានខិតខំបំពេញការងារ ក្នុងការលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ នៃរាជរដ្ឋាភិបាល អាណត្តិទី៧។

បេសកកម្មនេះមានការចូលរួមពី ថ្នាក់ដឹកនាំមន្ទីរសុខាភិបាល អភិបាលរង នៃគណៈអភិបាលស្រុកទទួលបន្ទុកសុខាភិបាល ថ្នាក់ដឹកនាំការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ ថ្នាក់ដឹកនាំមន្ទីរពេទ្យ និងមន្ត្រីពាក់ព័ន្ធមកពីមន្ទីរពេទ្យបង្អែកម៉ាឡៃសន្តិភាព ប៉ោយប៉ែត អូរជ្រៅ និងសិរីសោភ័ណ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10

រូបភាព Gallery
1 / 1
Gallery image