Cambodia
ព័ត៌មានលំអិត

Image
ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញចូលរួមកិច្ចប្រជុំជាមួយ ឯកឧត្តម អៀង ម៉ូលី ទេសរដ្ឋមន្ត្រីទទួលបេសកកម្មពិសេស និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយ លោក Eamonn Murphy នាយក UNAIDS ប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក នៅអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍។

ថ្ងៃទី ១១ ខែ មិថុនា ឆ្នាំ ២០២៦

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញចូលរួមកិច្ចប្រជុំជាមួយ ឯកឧត្តម អៀង ម៉ូលី ទេសរដ្ឋមន្ត្រីទទួលបេសកកម្មពិសេស និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយ លោក Eamonn Murphy នាយក UNAIDS ប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក នៅអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍។

ភាគីទាំងអស់បានផ្លាស់ប្តូរយោបល់ពីវឌ្ឍនភាពនៃការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ និងសមិទ្ធផលផ្សេងៗទៀត ជាពិសេសគឺការកាត់បន្ថយការឆ្លងមេរោគអេដស៍ជាអតិបរមា ព្រមទាំងការចម្លងមេរោគអេដស៍ពីម្តាយទៅកូន ដែលជាសមិទ្ធផល ដ៏សំខាន់ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា។

ភាគី UNAIDS បានកោតសរសើរចំពោះការប្តេជ្ញាចិត្ត និងកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការពង្រឹងប្រព័ន្ធសុខាភិបាល និងការធានាឱ្យប្រជាពលរដ្ឋ ទទួលបានសេវាបង្ការ ព្យាបាល និងថែទាំប្រកបដោយគុណភាព។

ជាមួយគ្នានេះ ភាគីទាំងអស់ក៏បានពិភាក្សាអំពីការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រ ការធានានិរន្តរភាព ហិរញ្ញប្បទាន និងកិច្ចសហប្រតិបត្តិការរយៈពេលវែង ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ឆ្ពោះទៅសម្រេចគោលដៅបញ្ចប់ជំងឺអេដស៍ជាបញ្ហាសុខភាពសាធារណៈត្រឹមឆ្នាំ២០៣០។

ជំនួបនេះក៏ជាឱកាសសម្រាប់ការសម្របសម្រួល និងត្រៀមរៀបចំខ្លឹមសារសំខាន់ៗ សម្រាប់ជំនួប សម្តែងការគួរសមរវាង លោក Eamonn Murphy និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាដែលគ្រោងប្រព្រឹត្តទៅនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦។

ភាគីទាំងពីរបានបង្ហាញជំនឿជាក់ថា កិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាង ក្រសួងសុខាភិបាល អាជ្ញាធរជាតិ ប្រយុទ្ធនឹងជំងឺអេដស៍ ក្រោមការដឹកនាំដ៏ឈ្លៀសវៃ របស់រាជរដ្ឋាភិបាលកម្ពុជា និង UNAIDS នឹងបន្តរួមចំណែកយ៉ាងសំខាន់ក្នុងការ សម្រេចបានគោលដៅបញ្ចប់ជំងឺអេដស៍នៅកម្ពុជា និងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជា៕

រាជធានីភ្នំពេញ៖ នៅរសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17
Image 18
Image 19
Image 20

រូបភាព Gallery
1 / 1
Gallery image