Cambodia
ព័ត៌មានលំអិត

Image
គណៈប្រតិភូ គណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ(គ.ប.ផ.ក. ) ជួបពិភាក្សាការងារជាមួយ ឯកឧត្ដមអភិបាល ​នៃគណៈ​អភិបាល​ខេត្ត​តាកែវ​ អំពីកិច្ចសហការលើការងារប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ។

ថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ២០២៦

ខេត្តតាកែវ៖​ នៅព្រឹកថ្ងៃពុធ ទី១០ ខែមិថុនា ឆ្នាំ២០២៦  ឯកឧត្ដមវេជ្ជ​បណ្ឌិត​ ពាស់​ មូស្លីម​ អនុរដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល ​និង​ជា​សមាជិក​ គ.ប.ផ.ក. បានចូលរូម​ជាមួយគណ:ប្រតិភូ​ គ.ប.ផ.​ក.​ ដឹកនាំដោយ​ ឯកឧត្តម នៅ លក្ខណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគ.ប.ផ.ក.​ ក្នុងកិច្ចប្រជុំ​ពិភាក្សាការងារជាមួយ ឯកឧត្ដម​ វុី​ សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ​ ដេីម្បីកិច្ចសហការលើការងារប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម។

កិច្ចពិភាគ្សា​នេះ​ ក៏មានមានការអញ្ជេីញចូលរួមពី ឯកឧត្តម លោកជំទាវ ដែលជាតំណាងអនុប្រធាន សមាជិក គ.ប.ផ.ក. ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ ស្នងការ​នគរបាល​ខេត្ត​ ស្នងការ​រាជ​អាវុធ​ហត្ថ​ខេត្ត ​ថ្នាក់ដឹកនាំលេខាធិការដ្ឋាន គ.ប.ផ.ក. និងមន្ត្រីពាក់ព័ន្ធសរុបចំនួន ៣៧រូប។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10

រូបភាព Gallery
1 / 1
Gallery image