ថ្ងៃទី ១៦ ខែ មិថុនា ឆ្នាំ ២០២៦
សារគន្លឹះរបស់រដ្ឋមន្រ្តីសុខាភិបាល ក្នុងឱកាសចុះពិនិត្យនៅមណ្ឌលសុខភាពគោកចក ខេត្តសៀមរាប៖
១. ភាពឆ្នើមត្រូវក្លាយជាវប្បធម៌៖ «ការទទួលចំណាត់ថ្នាក់ម្តងរឺពីរដងអាចកើតចេញពីការខិតខំប្រឹងប្រែង ប៉ុន្តែការរក្សាភាពឆ្នើមជាបន្តបន្ទាប់ ត្រូវការវប្បធម៌ការងារដែលផ្អែកលើវិន័យ ការទទួលខុសត្រូវ និងការកែលម្អជាប្រចាំ។»
២. កុំពេញចិត្តត្រឹមភាពជោគជ័យបច្ចុប្បន្ន៖ «ជោគជ័យថ្ងៃនេះ គឺជាមូលដ្ឋានសម្រាប់ជោគជ័យធំជាងនេះនៅថ្ងៃស្អែក។ សូមកុំឈប់នៅត្រឹមការទទួលស្គាល់ ប៉ុន្តែត្រូវបន្តបង្កើតសមិទ្ធផលថ្មីៗបន្ថែមទៀត។»
៣. បន្តបង្កើនទំនុកចិត្តប្រជាពលរដ្ឋ៖ «គោលដៅសំខាន់មិនមែនត្រឹមតែព្យាបាលជំងឺទេ ប៉ុន្តែធ្វើឱ្យប្រជាពលរដ្ឋមានទំនុកចិត្តថា មណ្ឌលសុខភាពរដ្ឋគឺជាជម្រើសទី១ និងជាជម្រើសដែលជឿជាក់ជាប្រចាំ។»
៤. ការច្នៃប្រឌិតចាប់ផ្តើមពីមូលដ្ឋាន៖ «គំនិតថ្មី និងដំណោះស្រាយល្អជាច្រើន មិនមែនផ្តេីមនៅតែការិយាល័យកណ្តាលទេ ប៉ុន្តែផ្តេីមចេញពីបទពិសោធន៍ជាក់ស្តែងនៅមណ្ឌលសុខភាព។ សូមបន្តគិត បន្តច្នៃប្រឌិត និងបន្តកែលម្អ។»
ក្នុងឱកាស ចុះពិនិត្យ នាល្ងាចថ្ងៃចន្ទ ទី១៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានថែ្លងអំណរគុណ និងកោតសសើរផងដែរ នូវការខិតខំរបស់បងប្អូនសហភាតរៈបម្រើការងារនៅមណ្ឌលសុខភាព គោកចក ខេត្តសៀមរាប ដែលជាមណ្ឌលសុខភាពគោលដៅគំរូ ក្នុងឆ្នាំ២០២៥។