Cambodia
ព័ត៌មានលំអិត

Image
កិច្ចប្រជុំពិភាក្សា ដើម្បីពិនិត្យមើល អំពីវឌ្ឍនៈភាព និងកត្តាប្រឈម នៅឆមាសទី១ ឆ្នាំ២០២៦ ក្នុងគម្រោងផែនការ (medical project) និងទិសដៅអភិវឌ្ឍន៍របស់ Pole Mère-Enfant សម្រាប់ឆ្នាំ ២០២៦-២០៣០។

ថ្ងៃទី ១៨ ខែ មិថុនា ឆ្នាំ ២០២៦

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃពុធ ទី១៧ ខែមិថុនា ឆ្នាំ ២០២៦ នៅមន្ទីរពេទ្យកាល់ម៉ែត លោកជំទាវសាស្ត្រាចារ្យ អុឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធាន Pôle Mère-Enfant នៅមន្ទីរពេទ្យកាល់ម៉ែត បានដឹកនាំកិច្ចប្រជុំពិភាក្សា ដើម្បីពិនិត្យមើល អំពីវឌ្ឍនៈភាព និងកត្តាប្រឈម នៃផ្នែកសម្ភព (Maternity department), ផ្នែកប្រពោធនកម្មទារក (NICU), ផ្នែកប្រពោធនកម្មដាក់ថ្នាំសណ្តំ ភ្ញាក់ពីសណ្តំ (Anesthesia and recovery) និងផ្នែករោគស្រ្តី (Gynecological department) នៅឆមាសទី១ ឆ្នាំ២០២៦ ក្នុងគម្រោងផែនការ (medical project) និងទិសដៅអភិវឌ្ឍន៍របស់ Pole Mère-Enfant សម្រាប់ឆ្នាំ ២០១៦-២០៣០ ដែលមានសមាសភាពចូលរួមជា សាស្ត្រាចារ្យ វេជ្ជបណ្ឌិតឯកទេស ឆ្មប និងគិលានុប្បដ្ឋាយិកា សរុបចំនួន ៥៩នាក់។

ជាលទ្ធផលសំខាន់ៗ ដែលសម្រេចបាន៖ នៅផ្នែកនីមួយៗ បានធ្វើបច្ចុប្បន្នភាព ឯកសារគ្លីនិកជាច្រើន សម្រាប់វេជ្ជបណ្ឌិត ឆ្មប និងគិលានុប្បដ្ឋាក-យិកា បានរៀបចំផែនការធ្វើបច្ចុប្បន្នភាពពីប្រូតូកូល សំខាន់ៗរបស់ខ្លួន។ ចំនួនសកម្មភាពសរុបកើនឡើងជាងឆ្នាំ ២០១៥ ក្នុងរយៈពេលដូចគ្នាឆ្នាំ ២០២៦។ ចំនួនមរណភាពថយចុះដែលបង្ហាញពីការកែលម្អគុណភាពសេវាថែទាំទារកយ៉ាងមានប្រសិទ្ធភាព។ បានអនុវត្តការបណ្តុះបណ្តាល ជាប្រចាំប្រចាំដល់គ្រូពេទ្យ ឆ្មប និងគិលានុបដ្ឋាក។ បានចូលរួមវគ្គបណ្តុះបណ្តាល និងសន្និសីទជាតិ និងអន្តរជាតិ ដើម្បីបង្កើនសមត្ថភាពវិជ្ជាជីវៈ។ បានរៀបចំកម្មវិធីបណ្តុះបណ្តាលជំនាញ សម្រាប់គិលានុបដ្ឋាក។
ចំណែកឯ ផ្នែកប្រពោធនកម្ម សណ្តំ និងភ្ញាក់ពីសណ្តំសម្ភព-រោគស្ត្រី បានបង្កើនសកម្មភាពដាក់ថ្នាំសម្រាលមិនមានការឈឺចាប់ ដើម្បីកាត់បន្ថយអត្រាវះកាត់កូន។

ទន្ទឹមនឹងគ្នានោះដែរ យើងក៏បានជួបនូវបញ្ហាប្រឈមមួយចំនួន ដូចជា៖ អត្រាពេញចិត្តរបស់អ្នកជំងឺ និងគ្រួសារ សម្រេចបាន នៅទាបជាងគោលដៅបន្តិច។ នៅតែមានបញ្ហាប្រឈមទាក់ទងកត្តាមនុស្ស ការសម្របសម្រួល និងការគ្រប់គ្រងករណីស្មុគស្មាញ។ ក្នុងករណីសង្គ្រោះបន្ទាន់ពេលដំណាលគ្នា ត្រូវពិភាក្សាគ្នាពីកម្រិតបន្ទាន់ និងត្រូវរៀបចំឱ្យបានត្រឹមត្រូវ។

ចុងក្រោយ អង្គប្រជុំក៏បានគ្រោងនូវកិច្ចប្រជុំបន្ទាប់នៅក្នុងខែធ្នូ ឆ្នាំ២០២៦ ដោយត្រូវពិនិត្យមើលឡើងវិញ ផ្ទៀងផ្ទាត់នូវលទ្ធផល និងតាមដានការងារនៃកិច្ចប្រជុំថ្ងៃនេះ  ហើយពិភាក្សា និងតាមដាននូវ កិច្ចការ ប្រឈមថ្មី និងធ្វើផែនការបន្ត។

អង្គប្រជុំបានកត់សម្គាល់ថា Pole Mère-Enfant បានបង្ហាញនូវវឌ្ឍនភាពគួរឱ្យកត់សម្គាល់ក្នុងការកែលម្អគុណភាព និងសុវត្ថិភាព នៃការថែទាំមាតា និងទារក ជាពិសេសការថយចុះអត្រាមរណភាពទារក ការពង្រឹងសមត្ថភាពបុគ្គលិក ការធ្វើបច្ចុប្បន្នភាព ការពិនិត្យព្យាបាលនិងការពង្រឹងហេដ្ឋារចនាសម្ព័ន្ធសេវាកម្ម។ ទន្ទឹមនឹងនេះ អង្គប្រជុំបានលើកទឹកចិត្តឱ្យគ្រប់ផ្នែកបន្តអនុវត្តផែនការសកម្មភាពឆ្នាំ២០០២៦ ដោយផ្តោតលើការកែលម្អការពេញចិត្តរបស់អ្នកជំងឺ និងការរៀបចំឯកសារស្តង់ដារសម្រាប់ការទទួលស្គាល់គុណភាព (Accreditation) នាពេលអនាគត។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7

រូបភាព Gallery
1 / 1
Gallery image