Cambodia
ព័ត៌មានលំអិត

Image
ការចុះអភិបាលគាំទ្រ ការបម្រើសេវានៅមណ្ឌលសុខភាពចំនួន៩ នៅមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកោះកុង ជុំទី៣ ឆ្នាំ២០២៦។

ថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ ២០២៦

ខេត្តកោះកុង៖ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមវេជ្ជបណ្ឌិត ពាស់ មូស្លីម អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានចុះទៅពិនិត្យ ការបម្រើសេវា នៅមណ្ឌលសុខភាពចំនួន ១៣ នៅមន្ទីរសុខាភិបាលខេត្តកោះកុង ជុំទី៣ ឆ្នាំ២០២៦។ ការចុះត្រួតពិនិត្យនេះ ធ្វើឡើងដើម្បីជួយគាំទ្រ ជំរុញ លើកទឹកចិត្ត និងពង្រឹងមណ្ឌលសុខភាព ក្នុងការបម្រើសេវាថែទាំ និងព្យាបាលប្រកបដោយប្រសិទ្ធភាពខ្ពស់ និងសមធម៌។

បេសកកម្មនេះ មានការចូលរួមពីប្រធានការិយាល័យបច្ចេកទេស ប្រធានការិយាល័យរដ្ឋបាល នៃការិយាល័យសុខាភិបាលស្រុកប្រតិបត្តិស្រែអំបិល និង ប្រធាន ការិយល័យសុខាភិបាលស្រុកប្រតិបត្តិស្មាច់មានជ័យ ព្រមទាំងមន្ត្រី ដើម្បីពិនិត្យការងារជារួម និងសង្កត់ធ្ងន់លើ៖
១-ហេដ្ឋារចនាសម្ព័ន្ឋសុខាភិបាល ដោយកែលម្អអគារ និងស្ថានភាពបរិស្ថានជុំវិញមណ្ឌលសុខភាព
២-ធនធានមនុស្សវិស័យសុខាភិបាល ដោយពង្រឹងសមត្ថភាពបុគ្គលិក និងការគ្រប់គ្រងធនធានមនុស្ស
៣-ការគ្រប់គ្រង ការថែទាំ ការបែងចែកឱសថ និងវ៉ាក់សាំង រួមទាំងសម្ភារៈ បរិក្ខារពេទ្យ
៤-ការបម្រើសេវាសុខាភិបាល ជូនដល់ប្រជាពលរដ្ឋ ដូចជាការបំពេញការងារប្រចាំការ និងបម្រើសេវា ២៤ម៉ោង/២៤ម៉ោង ៧ថ្ងៃ/សបា្តហ៍
៥-សមត្ថភាពទំនាក់ទំនង និងអាកប្បកិរិយាការងាររបស់បុគ្គលិក
៦-ការលើកកម្ពស់គុណភាព សុវត្ថិភាពអ្នកជំងឺ ពិសេសមធ្យោបាយសេវាបញ្ជូន និងប្រព័ន្ធទំនាក់ទំនង
៧-ជំរុញលើកកម្ពស់លើកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីធានាបានសន្តិសុខសុវត្ថិភាព
៨-ជំរុញមណ្ឌលសុខភាពឱ្យមានការវិវត្តន៍ពីមធ្យម ទៅល្អបង្គួរ និងឈានទៅល្អប្រសើរ
៩-ការបណ្ដុះបណ្ដាលបន្ថែមលើការងារបច្ចេកទេស និងប្រព័ន្ធឌីជីថល
១០-ការងារសហការជាមួយ មូលនិធិគាំពារសង្គម (បសស និង មូលនិធិសមធម៌)
១១-ការគ្រប់គ្រង ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមវេជ្ជបណ្ឌិត ក៏បានពាំនាំនូវការផ្តាំផើ្ញសួរសុខទុក្ខពីឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ព្រមទាំងថែ្លងអំណរគុណ ដល់មន្រ្តីសុខាភិបាលទាំងអស់ ដែលបានខិតខំបម្រើសេវាថែទាំ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។

សូមបញ្ជាក់ថា មណ្ឌលសុខភាពដែលបានចុះពិនិត្យរួមមាន៖ មណ្ឌលសុខភាព ជីផាត អណ្តូងទឹក ប៉ុស្តិ៍សុខភាព ជីខក្រោម និង កណ្តោល ក្នុងការិយាល័យសុខាភិបាលស្រុកប្រតិបត្តិស្រែអំបិល មណ្ឌលសុខភាព ស្ទឹងវែង ឬស្សីជ្រុំ ត្រពាំងរូង តាតៃ ជ្រោយប្រស់ ក្នុងការិយាល័យសុខាភិបាលស្រុកប្រតិបត្តិស្មាច់មានជ័យ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17
Image 18
Image 19

រូបភាព Gallery
1 / 1
Gallery image