ថ្ងៃទី ២៤ ខែ មិថុនា ឆ្នាំ ២០២៦
កម្ពុជា បានក្លាយជាប្រទេសដំបូងក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក ដែល សម្រេចបានគោលដៅ ព្យាបាលជំងឺអេដស៍ ៩៥–៩៥–៩៥។
៩៥% នៃអ្នកផ្ទុកមេរោគអេដស៍បានដឹងពីស្ថានភាពរបស់ខ្លួន
៩៥% នៃអ្នកដែលបានដឹងថាខ្លួនផ្ទុកមេរោគអេដស៍កំពុងទទួលបានការព្យាបាលដោយឱសថប្រឆាំងមេរោគ
៩៥% នៃអ្នកដែលកំពុងទទួលការព្យាបាល បានសម្រេចការទប់ស្កាត់មេរោគក្នុងខ្លួនឱ្យស្ថិតក្នុងកម្រិតទាបបំផុត។
ឆន្ទៈនយោបាយដ៏មុតមាំ ភាពជាអ្នកដឹកនាំកម្រិតជាតិ ការសហការយូរអង្វែង និងទំនុកចិត្តរបស់សហគមន៍ បានពង្រីកលទ្ធភាពនៃការធ្វើតេស្ត ការទទួលបានការព្យាបាល និងការថែទាំជំងឺអេដស៍នៅកម្ពុជា។
ដើម្បី បញ្ចប់ជំងឺអេដស៍ យើងត្រូវការពារវឌ្ឍនភាពដែលសម្រេចបានក្នុងការទប់ស្កាត់បញ្ហាសុខភាពសាធារណៈដ៏ធំបំផុតមួយក្នុងប្រវត្តិសាស្ត្រ។
សូមអាន សេចក្តីថ្លែងការណ៍រួម របស់ អគ្គនាយក WHO ប្រចាំតំបន់ លោកវេជ្ជបណ្ឌិត Saia Ma’u Piukala និង អគ្គនាយក UNAIDS ប្រចាំតំបន់អាស៊ី–ប៉ាស៊ីហ្វិក លោក Eamonn Murphy តាមតំណភ្ជាប់នៅខាងក្រោម។
ប្រភព៖ World Health Organization Western Pacific Region