(ខ្មែរ) ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល អញ្ជេីញចុះសំណេះសំណាល និងសួរសុខទុក្ខថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត

(ខ្មែរ) ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ចុះសំណេះសំណាល និងសួរសុខទុក្ខថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ

(ខ្មែរ) ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញទស្សនកិច្ច និងចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល និងសាលាបច្ចេកទេសថែទាំវេជ្ជសាស្រ្ត។

(ខ្មែរ) ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអនុញ្ញាតឱ្យលោក SANUI Kazumasa ប្រធានប្រចាំប្រទេសរបស់អង្គការ JICA ចូលជូបសម្តែងការគួរសម និងពិភាក្សាការងារ

(ខ្មែរ) ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាល ជាមួយថ្នាក់ដឹកនាំនិងមន្រ្តីរាជការ បុគ្គលិកទាំងអស់ នៅទីស្តីការក្រសួងសុខាភិបាល

(ខ្មែរ) ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បន្តអញ្ជើញចុះពិនិត្យការផ្តល់សេវាសុខាភិបាលសាធារណៈ នៅខេត្តកំពង់ធំ ជាខេត្តចុងក្រោយ នៃខេត្តជុំវិញបឹងទន្លេ ក្នុងដំណើរបេសកកម្មរយៈពេល៤ថ្ងៃ

(ខ្មែរ) ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បន្តអញ្ជើញចុះពិនិត្យការផ្តល់សេវាសុខាភិបាលសាធារណៈ នៅខេត្តសៀមរាប។

(ខ្មែរ) ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បន្តអញ្ជើញចុះពិនិត្យការផ្តល់សេវាសុខាភិបាលសាធារណៈ នៅខេត្តបន្ទាយមានជ័យ ។

(ខ្មែរ) ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បន្តអញ្ជើញចុះពិនិត្យការផ្តល់សេវាសុខាភិបាលសាធារណៈ នៅខេត្តពោធិ៍សាត់។

(ខ្មែរ) ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល អញ្ជើញចុះពិនិត្យការផ្តល់សេវាសុខាភិបាលសាធារណៈ នៅខេត្តកំពង់ឆ្នាំង

ការពង្រឹងសមត្ថភាពគ្រូពេទ្យជាកត្តាជម្រុញឲ្យការផ្តល់សេវាពិនិត្យនិងព្យាបាលជំងឺកាន់តែល្អប្រសើរនៅមន្ទីរពេទ្យកាល់ម៉ែត្រ

ការយកចិត្តទុកដាក់ក្នុងការពង្រឹងសមត្ថភាពគ្រូពេទ្យ គឺជម្រុញឲ្យការផ្តល់សេវាពិនិត្យនិងព្យាបាលជំងឺកាន់តែបានល្អប្រសើរឡើងនៅមន្ទីរពេទ្យកាល់ម៉ែត្រសម្រាប់បម្រើប្រជាជនទូទៅ។ នេះជាប្រសាសន៌របស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសុខាភិបាល ម៉ម ប៊ុនហេង ថ្លែងក្នុងពិធីបើកទិវាវេជ្ជសាស្ត្រ-សល្យសាស្ត្រ ដែលបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃព្រហស្បត៌ទី១៨ ខែឧសភា ឆ្នាំ២០១៧ នៅមន្ទីរពេទ្យកាល់ម៉ែត ដោយមានការសហការយ៉ាងជិតស្និទ្ធិ រវាងគណៈកម្មាធិការទិវាវេជ្ជសាស្ត្រ-សល្យសាស្ត្រ និងមន្ទីរពេទ្យ។
ឯកឧត្តមរដ្ឋមន្ត្រីបានបន្ថែមទៀតថា ទិវានេះត្រូវបានប្រារព្ធធ្វើឡើងក្នុងគោលបំណង បញ្ជាក់ឲ្យឃើញនូវសាមគ្គីភាពយ៉ាងស្អិតរមួតរវាងបណ្តាអ្នកឯកទេសតាមជំនាញដើម្បីបង្ហាញនូវប្រធាន បទជាច្រើន និងពិភាក្សាដកយកបទពិសោធន៍ពីគ្នាទៅវិញទៅមក លើដំណើរជឿនលឿនតាមបច្ចេកទេសវេជ្ជសាស្ត្រ-សល្យសាស្ត្រ ក្នុងការពិនិត្យ និងព្យាបាលជំងឺទាន់បច្ចុប្បន្នភាព និងជំរុញឲ្យឈានទៅរកការអភិវឌ្ឍកាន់តែប្រសើរឡើងថែមទៀត។
លើសពីនេះប្រធានបទដែលនឹងបង្ហាញជូនក្នុងទិវានេះ ជាចំណេះដឹងល្អថ្មីៗជាទុនដ៏ប្រសើរបន្ថែម សម្រាប់សហភាតរៈទាំងអស់ទទួលបាននូវបច្ចេកវិជ្ជាកាន់តែខ្ពស់ឆ្លើយតបទៅនឹងការរីកចម្រើនសម្រាប់ពេលបច្ចុប្បន្ន និងទៅអនាគតលើវិស័យវេជ្ជសាស្ត្រ។
ព័ត៌មានទទួលបានពីមន្ទីរពេទ្យកាល់ម៉ែត្រ។
ការជួយសង្គ្រោះស្ត្រីសម្រាលកូនដល់ផ្ទះដោយបុគ្គលិកពេទ្យនៅមណ្ឌលសុខភាពកោះកេរ្តិខេត្តព្រះវិហារ

ការជួយសង្គ្រោះស្ត្រីសម្រាលកូនដល់ផ្ទះដោយបុគ្គលិកពេទ្យនៅមណ្ឌលសុខភាពកោះកេរ្តិខេត្តព្រះវិហារ ៖
នៅថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០១៧ វេលាម៉េាង ១០ និង ១៥នាទីព្រឹក ស្រ្តីឈ្មោះ ខន សន អាយុ ៣៦ ឆ្នាំរស់នៅភូមិស្រយ៉ងជេីង ឃុំស្រយ៉ង ស្រុកគូលែន ខេត្តព្រះវិហារ ឈឺពោះសំរាលកូន ប៉ុន្តែមិនអាចមកមណ្ឌលសុខភាពបាន ដេាយសារគ្មានអ្នកជូនគាត់មក ប្តីរបស់គាត់ស្រវឹងស្រា ដូចនេះកូនស្រីរបស់គាត់អាយុ ប្រហែល ៥ឆ្នាំបានមកប្រាប់ពេទ្យនៅមណ្ឌលសុខភាព កោះកេរ ដេាយយំផង ឃេីញដូចនោះ លេាកស្រី ពិន ចាន់ថុល ប្រធានមណ្ឌលសុខភាពដែលជាឆ្មបផងនោះ បានទៅជួយស្រ្តីដល់ផ្ទះ។ ក្រេាយពីសម្រាលកូន និងទំលាក់សុករួច លេាកស្រីបានដឹកយកស្រ្តីនោះមកមណ្ឌលសុខភាពដេីម្បីថែទាំគាត់ក្រេាយសំរាលបន្ត ឥឡូវនេះស្រី្តសំរាលកូននោះមានសុខភាពល្អធម្មតា។
ពត៌មានទទួលបានពីមន្ទីរសុខាភិបាលខេត្តព្រះវិហារ