ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បន្តអញ្ជើញចុះពិនិត្យការផ្តល់សេវាសុខាភិបាលសាធារណៈ នៅខេត្តពោធិ៍សាត់។

ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បន្តអញ្ជើញចុះពិនិត្យការផ្តល់សេវាសុខាភិបាលសាធារណៈ នៅខេត្តពោធិ៍សាត់។

ខេត្តពោធិ៍សាត់៖ នាថ្ងៃសៅរ៍ ១០កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ដឹកនាំប្រតិភូក្រសួង និងក្រុមការងារបច្ចេកទេសក្រសួងសុខាភិបាល បានបន្តអញ្ជើញចុះពិនិត្យការផ្តល់សេវាសុខភាពជូនប្រជាពលរដ្ឋ និងពិនិត្យហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានសាធារណៈសុខាភិបាល រូមមានមណ្ឌលសុខភាពសំរោង មន្ទីរពេទ្យបង្អែកស្រុកភ្នំក្រវ៉ាញ និងមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ក្នុងគោលបំណងពិនិត្យវឌ្ឍនភាពវិស័យសុខាភិបាល រួមទាំងបញ្ហាប្រឈមនានា ដេីម្បីជំរុញសេវាថែទាំសុខភាពនៅក្នុងខេត្ដនេះ ឱ្យកាន់តែធានាបាននូវគុណភាព សុវត្ថិភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងសមធម៌ ដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអណត្តិទី៧ ជំរុញបង្ខិតសេវាថែទាំសុខភាព ឱ្យបានកាន់តែគៀកប្រជាពលរដ្ឋ។

ក្នុងឱកាសនោះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានអញ្ជើញចុះពិនិត្យមណ្ឌលសុខភាពសំរោង ដែលជាមណ្ឌលសុខភាពជាប់ចំណាត់ថ្នាក់លេខ១ ទូទាំងខេត្តពោធិ៍សាត់ នឹងជាបេក្ខភាពត្រៀមប្រឡងអង្គភាពផ្តល់សេវាសាធារណៈគំរូនៅក្នុងវិស័យសុខាភិបាលពីគណ:កម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណ:ថ្នាក់ជាតិ ដេីម្បីសិក្សាស្វែងយល់ពីការរៀបចំ ហេដ្ឋារចនាសម្ព័ន្ធ និងដំណេីរ ការប្រេីប្រាស់ សេវាសុខភាពសាធារណៈ ក្នុងគោលបំណងពង្រឹង និងពង្រីកមូលដ្ឋានសាធារណៈ ជូនប្រជាពលរដ្ឋប្រកបដោយគុណភាព និងសុវត្ថិភាព។

ជាចុងក្រោយ ឯកឧត្តមសាស្ដ្រាចារ្យរដ្ឋមន្រ្តី បានថ្លែងអំណរគុណ និងកោតសរសើរដល់មន្ដ្រីសុខាភិបាលគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំបំពេញការងារបម្រើសេវាសុខភាពជូនប្រជាពលរដ្ឋប្រកបដោយស្មារតីទទួលខុសត្រូវ និងក្រមសីលធម៌វិជ្ជាជីវ:ខ្ពស់។

ក្នុងដំណើរទស្សនកិច្ចនេះ ក៏មានការអញ្ជើញចូលរួមអមដំណើរដោយ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការក្រសួងសុខាភិបាល អគ្គនាយកបច្ចេកទេសសុខាភិបាល អភិបាលរងនៃគណ:អភិបាល ខេត្តពោធិ៍សាត់ និងលោកអភិបាលនៃគណៈអភិបាលស្រុកភ្នំក្រវ៉ាញ ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តពោធិ៍សាត់ និងក្រុមការងារបច្ចេកទេស ព្រមទាំងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់។photo_2023-08-26_19-47-25 photo_2023-08-26_19-47-26 photo_2023-08-26_19-47-28 photo_2023-08-27_20-56-47 photo_2023-08-27_20-56-51 photo_2023-08-28_15-10-40

ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល អញ្ជើញចុះពិនិត្យការផ្តល់សេវាសុខាភិបាលសាធារណៈ នៅខេត្តកំពង់ឆ្នាំង

ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល អញ្ជើញចុះពិនិត្យការផ្តល់សេវាសុខាភិបាលសាធារណៈ នៅខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃសុក្រ ៩កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានដឹកនាំប្រតិភូក្រសួង និងក្រុមការងារបច្ចេកទេសក្រសួងសុខាភិបាល អញ្ជើញចុះពិនិត្យការផ្តល់សេវាសុខាភិបាលសាធារណៈជូនប្រជាពលរដ្ឋ និងពិនិត្យហេដ្ឋារចនាសម្ព័ន្ធសុខាភិបាល នៅមន្ទីរពេទ្យបង្អែកកំពង់ត្រឡាច មណ្ឌលសុខភាពសាលាលេខប្រាំ មណ្ឌលសុខភាពតាជេស និងមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ដើម្បីពិនិត្យលទ្ធភាព ជម្រុញសេវាថែទាំសុខភាពឱ្យកាន់តែខិតជិតប្រជាពលរដ្ឋ ប្រកបដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងសមធម៌។

នារសៀលថ្ងៃដដែល ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ឆ្នាំង ដែលរៀបចំឡើងនៅមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ឆ្នាំង។ ក្នុងឱកាសនោះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានសំដែងនូវការអរគុណ និងកោតសរសើរ ដល់ថា្នក់ដឹកនាំ និងមន្រ្តីរាជការ បុគ្គលិកសុខាភិបាល ជាពិសេសក្នុងអំឡុងពេលនៃការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ និងការធានាបាននូវនិរន្តរ៍ភាពនៃការផ្តល់សេវាសុខាភិបាលជាសារវ័ន្ត។ ឯកឧត្តម សាស្រ្តាចារ្យ រដ្ឋមន្រ្តី ក៏បាន ជម្រុញ និងលេីកទឹកចិត្ត ថា្នក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកសុខាភិបាល ក្នុងការធានាឱ្យការផ្តល់សេវាថែទាំសុខភាពជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន ដោយជម្រុញលេីកកម្ពស់គុណភាព សុវត្ថិភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងសមធម៌ ឱ្យកាន់តែល្អប្រសេីរឡេីង និងគ្រ ប់ជ្រុងជ្រោយថែមទៀត។

ក្នុងដំណើរទស្សនកិច្ចនេះ ក៏មានការអញ្ជើញចូលរួមអមដំណើរដោយ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការក្រសួងសុខាភិបាល អភិបាលរងនៃគណ:អភិបាលខេត្តកំពង់ឆ្នាំង អគ្គនាយកបច្ចេកទេសសុខាភិបាល និងក្រុមការងារបច្ចេកទេស ព្រមទាំងប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពង់ឆ្នាំងផងដែរ។photo_2023-08-25_20-07-47 photo_2023-08-25_20-07-54 photo_2023-08-25_20-07-55 photo_2023-08-25_20-07-57 photo_2023-08-25_20-08-18

ការពង្រឹង​សមត្ថភាព​គ្រូពេទ្យ​ជា​កត្តា​ជម្រុញ​ឲ្យ​ការផ្តល់​សេវា​ពិនិត្យ​និង​ព្យាបាល​ជំងឺ​កាន់​តែ​ល្អ​ប្រសើរ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត្រ

ការពង្រឹង​សមត្ថភាព​គ្រូពេទ្យ​ជា​កត្តា​ជម្រុញ​ឲ្យ​ការផ្តល់​សេវា​ពិនិត្យ​និង​ព្យាបាល​ជំងឺ​កាន់​តែ​ល្អ​ប្រសើរ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត្រ

ការយកចិត្តទុកដាក់ក្នុងការពង្រឹងសមត្ថភាពគ្រូពេទ្យ គឺជម្រុញឲ្យការផ្តល់សេវាពិនិត្យនិងព្យាបាលជំងឺកាន់តែបានល្អប្រសើរឡើងនៅមន្ទីរពេទ្យកាល់ម៉ែត្រសម្រាប់បម្រើប្រជាជនទូទៅ។ នេះជាប្រសាសន៌របស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសុខាភិបាល ម៉ម ប៊ុនហេង ថ្លែងក្នុងពិធីបើកទិវាវេជ្ជសាស្ត្រ-សល្យសាស្ត្រ ដែលបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃព្រហស្បត៌ទី១៨ ខែឧសភា ឆ្នាំ២០១៧ នៅមន្ទីរពេទ្យកាល់ម៉ែត ដោយមានការសហការយ៉ាងជិតស្និទ្ធិ រវាងគណៈកម្មាធិការទិវាវេជ្ជសាស្ត្រ-សល្យសាស្ត្រ និងមន្ទីរពេទ្យ។Read More

ការជួយ​សង្គ្រោះ​ស្ត្រី​សម្រាល​កូន​ដល់​ផ្ទះ​ដោយ​បុគ្គលិក​ពេទ្យ​នៅ​មណ្ឌលសុខភាព​កោះ​កេរ្តិ​ខេត្ត​ព្រះវិហារ​

ការជួយ​សង្គ្រោះ​ស្ត្រី​សម្រាល​កូន​ដល់​ផ្ទះ​ដោយ​បុគ្គលិក​ពេទ្យ​នៅ​មណ្ឌលសុខភាព​កោះ​កេរ្តិ​ខេត្ត​ព្រះវិហារ​

ការជួយសង្គ្រោះស្ត្រីសម្រាលកូនដល់ផ្ទះដោយបុគ្គលិកពេទ្យនៅមណ្ឌលសុខភាពកោះកេរ្តិខេត្តព្រះវិហារ ៖Read More