Cambodia
⬆️ 0%
New Details

Image
សកម្មភាពទស្សនកិច្ចចុះពិនិត្យសេវាសាធារណៈ របស់ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រី នៅមណ្ឌលសុខភាពអង្កោល ខេត្តកែប
August 01, 2024

ខេត្តកែប៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១២រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា និងប្រតិភូសុខាភិបាល បានធ្វើដំណើរចុះពិនិត្យសេវាសុខាភិបាលសាធារណៈ និងសួរសុខទុក្ខបុគ្គលិកសុខាភិបាល រួមទាំងអ្នកជំងឺ និងក្រុមគ្រួសារ នៅមណ្ឌលសុខភាពអង្កោល ខេត្តកែប។ 

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី និងក្រុមការងារជំនាញនៃក្រសួងសុខាភិបាលបានជួបបងប្អូនប្រជាពលរដ្ឋ ដែលលោកមកទទួលសេវាសុខភាពនៅមណ្ឌល ដោយបានសំណេះសំណាលសួរនាំអំពីការទទួល ការពន្យល់ ការផ្តល់ការថែទាំសុខភាពពីបុគ្គលិកសុខាភិបាលមណ្ឌលសុខភាព។

ក្រុមការងាជំនាញនៃប្រតិភូ បានត្រួតពិនិត្យតាមទីតាំងថែទាំ ទាំងពិគ្រោះក្រៅ ទាំងពិនិត្យផ្ទៃពោះ ទាំងការទុកដាក់ថ្នាំសង្កូវ សម្ភារៈបរិក្ខា និងអនាម័យតាមគ្រប់ទៅតាំង រួមទាំងបង្គន់អនាម័យសំរាប់ទាំងបុគ្គលិក និងបងប្អូនសាធារណជន។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី ឆ្លៀតផ្តល់ជូនអនុសាសន៍ណែនាំ និងជំរុញដល់មន្រ្តីមណ្ឌលសុខភាព ត្រូវបន្តយកចិត្តទុកដាក់បន្ថែមទៀតដូចជា ការថែរក្សាទុកដាក់ឱសថ កត់ត្រារក្សាទុកឯកសារអ្នកជំងឺឱ្យបានគត់មុតល្អ ថែរក្សវ៉ាក់សាំង រក្សាអនាម័យបរិស្ថាន និងបន្ទប់ថែទាំ ឱ្យបានស្អាត ពិសេសធានាឱ្យបានការបម្រើ និងផ្តល់ជូនសេវាពិនិត្យថែទាំសុខភាពជូនប្រជាពលរដ្ឋ ២៤ម៉ោង លើ ២៤ម៉ោង និង៧ថ្ងៃក្នុងមួយសប្តាហ៍។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7