Cambodia
⬆️ 0%
New Details

Image
ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងប្រតិភូ បន្ដដំណើរទស្សនកិច្ចចុះពិនិត្យមណ្ឌលសុខភាពត្រពាំងសង្កែ ក្នុងខេត្តកំពត
August 01, 2024

ខេត្តកំពត៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១២រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤ បន្ទាប់ពីបញ្ចប់ពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការនៃមន្ទីរសុខាភិបាលខេត្តកែប ឯកឧត្តមសាស្ត្រាចារ្យ រដ្ឋមន្ត្រី និងប្រតិភូសុខាភិបាល បានបន្តដំណើរចុះពិនិត្យសេវាសុខាភិបាលសាធារណៈ សួរសុខទុក្ខបុគ្គលិកសុខាភិបាល អ្នកជំងឺ និងក្រុមគ្រួសារ នៅមណ្ឌលសុខភាពត្រពាំងសង្កែ ក្នុងខេត្តកំពត។

កំឡុងពេលចុះដល់មូលដ្ឋានសុខាភិបាល ក្រុមការងារប្រតិភូ និងអ្នកជំនាញ បានត្រួតពិនិត្យមើលបច្ចុប្បន្នភាព និងវឌ្ឍនភាពមណ្ឌលសុខភាពត្រពាំងសង្កែ ដែលក្នុងនោះឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំជាបន្តបន្ទាប់ ដល់មន្រ្តីមណ្ឌលសុខភាពទាំងអស់ អោយបង្កើនសមត្ថភាពថែទាំព្យាបាល បង្ហាត់បង្រៀនគ្នា ហៅរកគ្នា និងត្រូវយកចិត្តទុកដាក់បន្ថែមទៀត លើការថែរក្សាទុកដាក់ឱសថ កត់ត្រារក្សាទុកឯកសារអ្នកជំងឺ ការរៀបចំទូដាក់វ៉ាក់សាំងឱ្យបានត្រឹមត្រូវ។

ឯកឧត្តមសាស្រ្តាចារ្យ បានសង្កត់ធ្ងន់លើការបង្កើនសមត្ថភាពភាពជាអ្នកដឹកនាំ សមត្ថភាពចុះត្រួតពិនិត្យការអនុវត្តគោលការណ៍សុវត្ថិភាព គុណភាព ប្រសិទ្ធិភាព និងសមត្ថភាពឆ្លើយតបបានទាន់ពេលនៃសេវាថែទាំព្យាបាលជូនប្រជាពលរដ្ឋ និងត្រូវខិតខំគ្រប់មធ្យោបាយ បង្កើនការផ្សព្វផ្សាយ លើកកម្ពស់សុខភាពប្រជាពលរដ្ឋនៅក្នុងសហគមន៍ តាមរយៈការជំរុញឱ្យប្រជាជនពលរដ្ឋមកទទួលសេវាសុខភាពនៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ នៅក្នុងតំបន់ និងគៀកផ្ទះគាត់។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7