Cambodia
⬆️ 0%
New Details

Image
សកមុ្មភាពឯកឧត្តមសាស្ត្រាចារ្យ រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងប្រតិភូ ចុះពិនិត្យសេវាសាធារណៈ នៅមណ្ឌលសុខភាពកំពង់កណ្តាល ខេត្តកំពត
August 01, 2024

ខេត្តកំពត៖ នារសៀលថ្ងៃព្រហស្បតិ៍ ១២រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងប្រតិភូ បានបន្តដំណើរចុះពិនិត្យសេវាសុខាភិបាលសាធារណៈ សួរសុខទុក្ខបុគ្គលិកសុខាភិបាល អ្នកជំងឺ និងក្រុមគ្រួសារ នៅមណ្ឌលសុខភាពកំពង់កណ្តាល ក្នុងខេត្តកំពត។

ក្នុងដំណើរបេសកកម្មជាបន្តបន្ទាប់ចុះពិនិត្យមណ្ឌលសុខភាព និងសួរសុខទុក្ខបុគ្គលិកសុខាភិបាល ក៍ថែមទាំងសួរសុខទក្ខបងប្អូនអ្នកជំងឺ-ក្រុមគ្រួសារ ដើម្បីទទួលបានពត៌មានត្រលប់ទូលំទូលាយ អំពីការបម្រើផ្តល់ជូូនសេវាសុខភាពជូនប្រជាពលរដ្ឋ ឯកឧត្តមសាស្ត្រាចារ្យ បានផ្តល់អនុសាសន៍ណែនាំសំខាន់ៗ ជូនដល់មន្រ្តីសុខាភិបាល សំដៅបន្តពង្រឹងសុវត្ថិភាព-គុណភាព នៃសេវាដែលបម្រើជូនប្រជាពលរដ្ឋ ២៤ម៉ោង លើ ២៤ម៉ោង រៀងរាល់ថ្ងៃ។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានបញ្ជាក់ពីទឹកចិត្តដឹងគុណ ចំពោះមន្រ្តីសុខាភិបាលទាំងអស់ និងអាជ្ញាធរមូលដ្ឋាន ដែលខិតខំប្រើគ្រប់មធ្យោបាយ សំដៅបម្រើប្រជាពលរដ្ឋលើតម្រូវការសុខាភិបាល ដោយឈរលើស្មារតីទទួលខុសត្រូវ និងក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ជាបន្តបន្ទាប់។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7