Cambodia
⬆️ 0%
New Details

Image
ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងប្រតិភូ បន្តដំណើរចុះពិនិត្យការផ្តល់សេវាសាធារណៈ និងសួរសុខទុក្ខប្រជាពលរដ្ឋដែលមកទទួលសេវា នៅមន្ទីរពេទ្យបង្អែកខេត្តកំពត
August 01, 2024

ខេត្តកំពត៖ នារសៀលថ្ងៃព្រហស្បតិ៍ ១២រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា អមដោយប្រតិភូ បន្តដំណើរចុះពិនិត្យសេវាសុខាភិបាលសាធារណៈ និងសួរសុខទុក្ខបុគ្គលិកមន្ត្រីរាជការ រួមទាំងអ្នកជំងឺនិងក្រុមគ្រួសារ នៅមន្ទីរពេទ្យបង្អែកខេត្តកំពត។

កំឡុងទស្សនៈកិច្ចចុះពិនិត្យនៅមន្ទីរពេទ្យខេត្ត ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានសំដែងការកោតសរសើរ ជូនចំពោះមន្រ្តីសុខាភិបាល រួមទាំងអាជ្ញាធរ ដែលបានខិតខំប្រឹងប្រែងបម្រើផ្តល់ជូនសេវាថែទាំសុខភាពជូនប្រជាពលរដ្ឋប្រកបដោយស្មារតីទទួលខុសត្រូវ ប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ។ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី បានកត់សំគាល់លើអាកប្បកិរិយាល្អ ទទួលរាក់ទាក់ និងការបំពេញការងារដោយស្មារតីមនសិការទទួលខុសត្រូវ និងគោរពវិន័យម៉ោងពេល នៃបុគ្គលិក មន្ត្រីសុខាភិបាល។

ទន្ទឹមនឹងនេះ ឯកឧត្តមសាស្រ្តាចារ្យ បានផ្តល់អនុសាសន៍ជូនមន្រ្តីពាក់ព័ន្ធទាំងអស់ ចំពោះកង្វះខាតដែលត្រូវបំពេញ លើការចូលរួមថែរក្សាអគារ សម្ភារៈបរិក្ខារវេជ្ជសាស្រ្ត ឱសថ ឱ្យបានគង់វង្សល្អ យូអង្វែង ព្រមទាំងលើកទឹកចិត្តឱ្យបង្កើនសាមគ្គីភាព បង្កើនការយកចិត្តទុកដាក់ ពិសេសលើការប្រកាន់ខ្ជាប់ស្មារតីទទួលខុសត្រូវ និងក្រមសីលធម៌វិជ្ជាជីវៈ។ លើសពីនេះ គឺត្រូវបង្កើនសមត្ថភាពជំនាញ តាមរយៈការបណ្តុះបណ្តាលបន្ត  រួមទាំងសមត្ថភាពភាពជាអ្នកដឹកនាំ និងនវានុវត្តន៍។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9