Cambodia
⬆️ 0%
New Details

Image
ការចុះអភិបាលការបម្រើសេវាសុខាភិបាលវិស័យឯកជន នៅមន្ទីរពហុព្យាបាលអរៀលដា
November 08, 2024

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ៨កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តមសាស្ត្រាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល បានដឹកនាំក្រុមការងារជំនាញឯកទេសសម្រាប់ត្រួតពិនិត្យ និងតាមដានការអនុវត្តរបស់មូលដ្ឋានសុខាភិបាលឯកជន នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ការចុះត្រួតពិនិត្យការបម្រើសេវាសុខាភិបាលឯកជនរបស់មន្ទីរពហុព្យាបាលអរៀនដា ដែលមានទីតាំងផ្ទះលេខ ៩សេ ផ្លូវ ៤៦៦ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ក៏មានការចូលរួមពីឯកឧត្តមសាស្រ្តាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការ និងឯកឧត្តមវេជ្ជបណ្ឌិត ស៊ិក ប៊ុណ្ណា រដ្ឋលេខាធិការ រួមជាមួយថ្នាក់ដឹកនាំ និងក្រុមការងារទទួលបន្ទុកសេវាឯកជនផងដែរ។

ឯកឧត្តមសាស្ត្រាចារ្យបានជម្រាបទៅភាគីមន្ទីរពហុព្យាបាល អំពីតួនាទីភារកិច្ចរបស់ក្រុមការងារដែលតំណាងឱ្យថ្នាក់ដឹកនាំក្រសួងក្នុងការចុះជួយត្រួតពិនិត្យ គាំទ្រនិងពង្រឹងកិច្ចការបម្រើសេវាសុខាភិបាលរបស់មូលដ្ឋានសុខាភិបាលឯកជន ឱ្យបានកាន់តែប្រសើរ និងពិតជាស្របតាមនិយាមលិខិតបទដ្ឋានគតិយុត្ត ដែលសំដៅគុណភាព ស័ក្តិសិទ្ធភាព និងសុវត្ថិភាពជូនគ្រប់អ្នកជំងឺ និងអ្នកដែលមានតម្រូវការសេវាសុខភាព-សុខមាលភាព ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ។ 

ឯកឧត្តម និងប្រតិភូបានជម្រាបជូនទៅភាគីមន្ទីរពហុព្យាបាលអំពីអាទិភាពសុខាភិបាល និងអនុសាសន៍ជាគន្លឺះ របស់ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី អំពីភាពចាំបាច់នៃកិច្ចសហការស្អិតរមួតរវាងវិស័យឯកជន និងសាធារណៈ ក្នុងទិសដៅតែមួយគត់ «តម្កល់សុវត្ថិភាព-ប្រសិទ្ធភាព-គុណភាព សេវាព្យាបាលថែទាំអ្នកជំងឺ និងអ្នកដែលមានតម្រូវការសេវាសុខភាព»។

បន្ទាប់ពីស្តាប់បទបង្ហាញ និងចុះពិនិត្យមើលហេដ្ឋារចនាសម្ព័ន្ធ និងការបម្រើសេវាដែលមានក្នុងមន្ទីរពហុព្យាបាល ក្រុមការងារបានលើកពីចំណុចល្អៗដែលកំពុងអនុវត្ត និងធ្វើបាន និងក៏បង្ហាញពីចំណុចដែលត្រូវកែតម្រូវ អោយបានកាន់តែប្រសើរ ក្នុងថេរវេលាជាក់លាក់មួយ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13