Cambodia
⬆️ 0%
New Details

Image
កិច្ចប្រជុំពិភាក្សា ស្តីពីការកំណត់គន្លងនៃការបណ្តុះបណ្តាលផ្នែកវេជ្ជសាស្ត្រ
November 25, 2024

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ១០រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ យីត ស៊ុនណារ៉ា រដ្ឋលេខាធិការក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំពិភាក្សា ស្តីពីការកំណត់គន្លងនៃការបណ្តុះបណ្តាលផ្នែកវេជ្ជសាស្ត្រ នៅទីស្តីការក្រសួងសុខាភិបាល។

កិច្ចប្រជុំនេះបានរៀបចំឡេីងដេីម្បីពិភាក្សារកគន្លឹះក្នុងការពង្រឹងនូវគុណភាពនៃការបណ្តុះបណ្តាល និងរៀបចំគន្លងសម្រាប់ការបណ្តុះបណ្តាលផ្នែកវេជ្ជសាស្ត្រ​ ជាពិសេសការបញ្ជ្រាបចូលនៃវិធីសាស្ត្រនៃការរៀន​ និងបង្រៀន​ថ្មី​ ដេីម្បីធានាថានិស្សិតដែលបញ្ចប់ការសិក្សាពិតជាមានសមត្ថភាពគ្រប់គ្រាន់ក្នុងការបម្រេីសេវា។ 

ក្នុងកិច្ចប្រជុំពិភាក្សានេះ ក៏មានការអញ្ជើញចូលរួមដោយ ឯកឧត្តម លោកជំទាវ សាស្ត្រាចារ្យ ជារដ្ឋលេខាធិកា ថ្នាក់ដឹកនាំក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យសាកលវិទ្យាធិការ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ធនធានមនុស្ស រួមទាំង ឯកឧត្តម លោកជំទាវ លោក​ លោកស្រីសាស្ត្រាចារ្យ​ ដែលមានបទពិសោធន៍បណ្តុះបណ្តាលផ្នែកវេជ្ជសាស្ត្រយូរឆ្នាំ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6