កិច្ចប្រជុំមានការអញ្ជើញចូលរួមពី លោកជំទាវសាស្ត្រាចារ្យ ឯកឧត្តម លោកជំទាវ ទីប្រឹក្សា ក្រសួងសុខាភិបាល សហការី ក្រុមការងារពាក់ព័ន្ធ នៃក្រសួងសុខាភិបាល និងតំណាងអង្គការដៃគូពាក់ព័ន្ធ ចំនួន៣០នាក់។
August 08, 2024
រាជធានីភ្នំពេញ៖ នារសៀលថ្ងៃព្រហស្បតិ៍ ៤កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងសុខាភិបាល ដោយទទួលការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកជំទាវសាស្ត្រាចារ្យ អ៉ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារជួយពង្រឹងគុណភាពជំងឺមហារីក បានដឹកនាំកិច្ចប្រជុំពិភាក្សាពិភាក្សាស្តីពីនីតិវិធីប្រតិបត្តិស្តង់ដាជាតិសម្រាប់ការពិនិត្យ ព្យាបាល និងគ្រប់គ្រងជំងឺមហារីកមាត់ស្បូននៅប្រទេសកម្ពុជា។
កិច្ចប្រជុំមានការអញ្ជើញចូលរួមពី លោកជំទាវសាស្ត្រាចារ្យ ឯកឧត្តម លោកជំទាវ ទីប្រឹក្សា ក្រសួងសុខាភិបាល សហការី ក្រុមការងារពាក់ព័ន្ធ នៃក្រសួងសុខាភិបាល និងតំណាងអង្គការដៃគូពាក់ព័ន្ធ ចំនួន៣០នាក់។
គោលបំណងសំខាន់ៗ នៃកិច្ចប្រជុំមានចំនួន ០៣គឺ៖
១. កិច្ចប្រជុំពិភាក្សាស្តីពីនីតិវិធីប្រតិបត្តិស្តង់ដាជាតិសម្រាប់ការពិនិត្យ ព្យាបាល និងគ្រប់គ្រងជំងឺមហារីកមាត់ស្បូននៅប្រទេសកម្ពុជា (SOP)។
២. អនុសាសន៍ និងមតិផ្តាំផ្ញើរបស់ថ្នាក់ដឹកនាំ
៣. ដំណើរការនៃកម្មវិធីពិនិត្យសុខភាព និងគ្រប់គ្រងជំងឺមហារីកមាត់ស្បូន
ជាកិច្ចបញ្ចប់លោកជំទាវសាស្ត្រាចារ្យ អ៊ឹម សិទ្ធិការ្យ បានមានប្រសាសន៍លើកទឹកចិត្តក្រុមការងារ ទាំងអស់គ្នាឱ្យបន្តពង្រឹងសកម្មភាពមានដូចខាងក្រោម៖
១. កិច្ចប្រជុំពិភាក្សាស្តីពី SOP
• ពិនិត្យមើលពីអាយុស្ត្រីដែលជាក្រុមគោលដៅត្រូវមកពិនិត្យសុខភាពមាត់ស្បូន។
• ពិនិត្យមើលលើ គំនូសបំព្រួញ និងធ្វើបច្ចុប្បន្នភាព
• តួនាទី និងភារកិច្ចរបស់ថ្នាក់ជាតិ ថ្នាក់ខេត្ត ស្រុកប្រតិបត្តិ មណ្ឌលសុខភាព និងក្រុមទ្រទ្រង់សុខភាពភូមិ។
២. អនុសាសន៍ និងមតិផ្តាំផ្ញើរបស់ថ្នាក់ដឹកនាំ
សុំឱ្យក្រុមការងារកែសម្រួលនិងធ្វើបច្ចុប្បន្នភាពលើ SOP នេះ រួចដាក់ជូនទៅក្នុងក្រុមការងារពិនិត្យលើ SOP ទាំងអស់គ្នា និងផ្តល់នូវមតិ យោបល់ មុននិងប្រជុំម្ងទៀត។
៣. ដំណើរការនៃកម្មវិធីពិនិត្យសុខភាព និងគ្រប់គ្រងជំងឺមហារីកមាត់ស្បូន អាចអនុវត្តដោយគោរពទៅតាមនីតិវិធីប្រតិបត្តិស្តង់ដាជាតិសម្រាប់ការពិនិត្យ ព្យាបាល និងគ្រប់គ្រងជំងឺមហារីកមាត់ស្បូននៅប្រទេសកម្ពុជា។
ការខិតខំប្រឹងប្រែងនិងការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំរបស់ក្រសួងសុខាភិបាល គឺដើម្បីកាត់បន្ថយនូវអត្រាកើត និងស្លាប់ដោយសារជំងឺមហារីកមាត់ស្បូននៅលើស្ត្រីកម្ពុជានៅឆ្នាំ២០២៣ ខាងមុខ។