Cambodia
⬆️ 0%
New Details

Image
ក្រសួងមហាផ្ទៃ និងក្រសួងសុខាភិបាល ចុះពិនិត្យស្ថានភាពសុខភាពជាក់ស្តែងក្នុងការផ្តល់អាហាររូបត្ថម្ភដល់ស្រីមានផ្ទៃពោះ និងកូនតាមម្ដាយ និងតម្រូវការគាំទ្រលើការងារសុខាភិបាល
August 07, 2024

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃពុធ ៣កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤ ដោយគោរពតាមការណែនាំ និងចាត់តាំងរបស់ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ថុង សុខហ៊ាន រដ្ឋលេខាធិការ ក្រសួងសុខាភិបាល ទទួលបន្ទុកសុខភាពទណ្ឌិត និង លោកជំទាវ ប៉ែន រ៉ិកស៊ី រដ្ឋលេខាធិការ ជាប្រធានក្រុមការងារយេនឌ័រក្រសួងក្រសួងសុខាភិបាល និងជាសមាជិកក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រី្ត តំណាងក្រសួងសុខាភិបាល បានអញ្ជើញចូលរួមចុះពិនិត្យស្ថានភាពសុខភាពទណ្ឌិតជាក់ស្តែងក្នុងការផ្តល់អាហាររូបត្ថម្ភដល់ស្រីមានផ្ទៃពោះ និងកូនតាមម្ដាយ និងតម្រូវការគាំទ្រលើការងារបច្ចេកទេសសុខាភិបាល ដែលស្ថិតនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញរួមមាន ពន្ធនាគាររាជធានីភ្នំពេញ មណ្ឌលអប់រំកែប្រែទីមួយ និងមណ្ឌលអប់រំកែប្រែទីពីរ ក្រោមអធិបតីភាព លោកជំទាវ អុង សុភាវី រដ្ឋលេខាធិការ ជាប្រធានក្រុមការងារយេនឌ័រក្រសួងមហាផៃ្ទ និងជាអនុប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ដ្រី តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ  និងមានការចូលរួមពី លោកជំទាវ អនុរដ្ឋលេខាធិការ លោកជំទាវ អគ្គនាយករង នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ព្រមទាំង ឯកឧត្តម លោកជំទាវអគ្គានុរក្សថ្នាក់ទី១ អគ្គនាយករងទទួលការងារសុខាភិបាល និងក្រុមការងាររបបអាហារទាំងបីអង្គភាព។ 

គោលបំណងនៃការចុះត្រួតពិនិត្យសុខភាពទណ្ឌិត និងផ្ដោតសំខាន់លើការងាររបបអាហារ ជាពិសេសរបបអាហារសម្រាប់ស្ត្រីមានផ្ទៃពោះ និងកូនតាមម្ដាយ តម្រូវការការគាំទ្រការងារបច្ចេកទេសសុខាភិបាល ដើម្បីប្រកបដោយគុណភាព សុវត្ថិភាពជូនជនជាប់ឃុំ លើកបញ្ហាប្រឈមផ្សេងៗដែលស្នើសុំជួយគាំទ្រពីក្រុមកាងារ និងអង្គភាពពាក់ព័ន្ធ ស្របតាមទិសដៅ ជាយុទ្ធសាស្ត្រ និងជាអទិភាព វិស័យសុខាភិបាល នៅក្នុងកម្មវិធីនយោបាយ ក្នុងអាណត្តិទី ៧ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។

ជាចុងក្រោយ លោកជំទាវរដ្ឋលេខាធិការ បានថ្លែងអំណរគុណ និងផ្ដល់ការគាំទ្រចំពោះកិច្ចសហប្រតិបត្តិការរវាងក្រសួងមហាផ្ទៃ និងក្រសួងសុខាភិបាល ព្រមទាំងកោតសរសើរខ្ពស់ ដល់ថ្នាក់ដឹកនាំ នៃអគ្គនាយកដ្ឋានពន្ធនាគារ  ដែលបានខិតខំប្រឹងប្រែងលះបង់ទាំងកម្លាំងកាយចិត្ត បំពេញការងារកន្លងមក ដោយបានយកចិត្តទុកដាក់ខ្ពស់ ក្នុងការចូលរួមសហការ ជំរុញគាំទ្រសកម្មភាព និងបន្តអនុវត្តសកម្មភាពនេះ ឱ្យកាន់តែប្រសើរឡើងថែមទៀត។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8